សា​ឡាត់ ស្រីឡាង អស់​ជាង​១​ពាន់​ដុល្លារ​ហើយ​ជ្រុះ​បាត់​ជាង​​​៣​គីឡូ​​ទៀត

  • 2017-06-28 02:23:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ដោយ​សារ​តែ​ចង់​បាន​រូប​សម្ផស្ស​ឲ្យ​​ស្រស់​ស្អាត​​ថែម​មួយកម្រិត​ទៀត​​​ សាឡាត់ ស្រីឡាង បាន​សម្រេច​ចិត្ត​ទៅ​ពត់​ធ្មេញ​អស់​ជាង​១​ពាន់​ដុល្លារ​​។ ក្រោយ​ពី​ពត់​ធ្មេញ​ហើយ​នាង​ញ៉ាំ​អ្វី​មិន​សូវ​បាន​ទើប​ធ្វើ​ឲ្យ​ស្រក​ទម្ងន់​អស់​ជាង​ ៣គីឡូ​ថែម​ទៀត​។

“​ពី​មុន​ខ្ញុំ​៥១​គីឡូ​កន្លះ​ ពេល​នេះ​សល់​តែ​៤៨ គីឡូ​កន្លះ​ទេ​បង​ និយាយ​ទៅ​គីឡូ​ខ្ញុំ​ស្រក​តាំង​ពី​ខ្ញុំ​ពត់​​ធ្មេញ​ហ្នឹង​មក​ស្រក់​គីឡូ​​រហូត​មុខ​របស់​ខ្ញុំ​ឡើង​ជ្រុង​ ហើយ​ឡើង​ផត​ទៀត​ផង​​ធ្វើ​ឲ្យ​អ្នក​ខ្លះ​យល់​ច្រលំ​ថា​​ខ្ញុំ​ទៅ​កែកុន​វះ​កាត់​​​យក​​មុខ​​អក្ស​V ​​។ ចំណាយ​នៃ​ការ​ពត់​ធ្មេញ​នេះ​អស់​ប្រហែល​ ១៥០០ ដុល្លារ​បង​"។នេះ​បើ​តាម​ សាឡាត់ ស្រីឡាង ប្រាប់ Sabay។

រូបថត​​ សាឡាត់ ស្រីឡាង ស្រក់គីឡូ​​​៤៨ គីឡូ​កន្លះ​

តួ​ឯក​ស្រី​ក្នុង​រឿង​"ទី​បញ្ចប់​នៃ​ស្នេហ៍​" បន្ថែម​ថា​ ទោះ​បី​ជា​​មួយ​រយៈ​​នេះ​​នាង​ស្គម​ជាង​មុន​ក្ដី​ តែ​អ្នក​គាំ​ទ្រ​ និង​ពុក​ម៉ែ​បង​ប្អូន​​មួយ​ចំនួន​យល់​ឃើញ​ថា​រូប​រាង​​ប៉ុណ្ណឹង​មិន​ស្គម​​ មិន​ធាត់​ទេ​គឺ​ស្រស់​ស្អាត​​​ស័ក្ដិសម​ជាមួយ​កម្ពស់​ និង​រូប​រាង​​។ ​ការ​លើក​ឡើង​​របស់​​អ្នក​គាំ​ទ្រ​​មិន​បាន​ធ្វើ​ឲ្យ​​តារា​សម្ដែង​ស្រី​រូប​នេះ​ ​​រក្សា​រាង​នៅ​ត្រឹម​៤៨​គីឡូ​កន្លះ​នេះ​ទេ​ ផ្ទុយ​ទៅវិញ​នាង​​បែរ​ជា​​បង្កើន​ការ​ញ៉ាំ​ដើម្បី​ឲ្យ​បាន​​ទម្ងន់​៥១គីឡូ​កន្លះ​​ដូច​មុន​៕​​​​​​​​​​​

រូប​ថត​ សាឡាត់​ ស្រីឡាង កាល​ពី​៥១ គីឡូ​កន្លះ​

ចុចអាន​៖ ពាក់​ព័ន្ធ​ព័ត៌មាន​សិល្បៈ​ខាង​ក្រោម​នេះ​

ជុំ​វិញ​រឿង​រ៉ាវ​ សាឡាត់ ស្រីឡាង​

២២ម៉ូដ​កាលីបៗ ពី​តារា​ស្រីល្បីៗ​ក្នុង​ថ្ងៃខួប​កំណើត​រាជ​បុត្រ​កំណាត់​ជជុះ

អ្នក​ច្នៃ​ម៉ូដ​ពាក់​នាឡិកា​ Ice-watch តាំង​ពី​ក្បាល​ដល់​ដៃ ប្រាប់​ពី​មូលហេតុ​ជំរុញ​ខ្លួន​ចូល​បង្ហាញ​ស្នាដៃ

អត្ថបទ៖ ឆុង ស៊ីណាន