កែវ​ រំចង់​ ជួប​ទុក្ខ​ធំ​ប្អូន​ប្រុស​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់

  • 2017-06-28 02:23:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ជើង​ខ្លាំង​ជួរមុខ​របស់​កម្ពុជា​ កែវ​ រំចង់​ ជួប​ទុក្ខ​ធំ​ដោយ​ប្អូន​ប្រុស​ជីដូន​មួយ​គ្រោះ​ថ្នាក់​ចរាចរណ៍​កាល​ពី​ល្ងាច​ម្សិលមិញ​នេះ​នៅ​​ប្រទេស​ថៃ។​ តាម​ការ​ឲ្យ​ដឹង​ពី​ កែវ​ រំចង់​ ថា ​ម្សិលមិញ​នេះ​ បន្ទាប់​ពី​ប្អូន​ប្រុស​របស់​ខ្លួន​ចេញ​ពី​លេង​បាល់​វិញ​ក៏​ជិះ​កង់​មក​ផ្ទះ​ ហើយ​ត្រូវ​រថយន្ត​បុក​បណ្ដាល​ឲ្យ​បាត់បង់​ជីវិត​នៅ​កន្លែង​តែ​ម្ដង​។ ​អ្នក​បង្ក​ហេតុ​​បាន​ជ្រុលទៅ​បុកដើម​ឈើ​​ស្លាប់​នៅ​ទី​នោះ​ដែរ។​ ជើង​ខ្លាំង​រូប​នេះ​ចេញ​ពី​កម្ពុជា​ទៅ​ប្រទេសថៃ តាំង​ពី​ម៉ោង​ ៤.៣០​ នាទី​ព្រឹក​ថ្ងៃ​ទី២៨​ ខែ​មិថុនា​មក​ម្ល៉េះ​ដើម្បី​ទៅ​ចូលរួមបុណ្យ​សពរបស់​ប្អូន៕​

កីឡាករ កែវ រំចង់
ហេ្វសបុក កែវ រំចង

អត្ថបទ៖ នួន ស៊ីណា​