នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​របស់​អង់គ្លេស ​ប្រឈម​ការ​​ ​Hack

  • 2017-06-28 04:37:24
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​ចក្រភព​អង់គ្លេស​ទើប​ដាក់​ឲ្យ​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​របស់​ខ្លួន​ម៉ូដែល​ ​HMS Queen Elizabeth​ ​ចូល​ដែន​សមុទ្រ​ ​ហើយ​វត្តមាន​របស់​វា​ត្រូវ​មតិ​ជា​ច្រើន​កំពុង​ព្រួយ​បារម្មណ៍​ពី​សុវត្ថិភាព​ ​ខណៈ​នាវា​នេះ​បញ្ជា​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows XP។

HMS Queen Elizabeth

តម្លៃ​ប្រមាណ​ជាង​ ​៣​ ​ពាន់​លាន​ដុល្លារ​ ​ទម្ងន់​ ​៦៥ ០០០​ ​តោន​ ​មាន​ឈ្មោះ​ជា​នាវា​ផ្ទុក​យន្តហោះ​ធំ​បំផុត​របស់​ចក្រភព​អង់គ្លេស​ ​HMS Queen Elizabeth​ ​មាន​សមត្ថភាព​ផ្ទុក​យន្តហោះ​ចម្បាំង​ប្រភេទ​ ​F-35B​ ​ចំនួន​ ​៣៦​ ​គ្រឿង​ ​ហើយ​អាច​ផ្ទុក​នាវី​ប្រមាណ​ ​១ ៦០០​ ​នាក់។

ព្រោះ​តែ​ដំណើរការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​Windows XP​ ​ដែល​មាន​វ័យ​ចំណាស់​មក​ហើយ​នោះ​ ​HMS Queen Elizabeth​ ​ត្រូវ​គេ​បារម្មណ៍​ពី​ការ​វាយ​លុក​នានា​ពី​ ​Hacker​ ​ហើយ​ប្រសិន​ជា​មាន​ករណី​នេះ​មែន​ ​បញ្ហា​ប្រឈម​ធំ​ៗ​អាច​នឹង​កើត​មាន​ជាក់ជា​មិនខាន។

ដោយ​ឡែក​សម្រាប់​ចក្រភពអង់គ្លេស​នេះ​មិន​មែន​ជា​រឿង​ថ្មី​ទេ​ ​ដែល​ប្រើ​ ​Windows XP​ ​នៅ​លើ​នាវា​យោធា​នោះ​ ​ព្រោះ​សូម្បី​តែ​នាវាមុជទឹក​ដែល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​របស់​ពួក​គេ​ក៏​នៅ​ប្រើ​ប្រព័ន្ធ​ប្រតិបត្តិការ​នេះ​ដែរ៕

ប្រភព៖ BBC | theguardian | telegraph   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី