Zayn Malik លុប​ចោល​ការ​សម្ដែង​ច្រើន​កន្លែង​ដោយ​សារ​តែ​មូល​ហេតុ​មួយ!

  • 2017-06-28 04:22:29
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ចម្រៀង​ Zayn Malik បាន​លុប​ចោល​គម្រោង​ប្រគំ​តន្ត្រី​នៅ​ប្រទេស​ជប៉ុន​ជា​ច្រើន​កន្លែង​ដោយ​សារ​តែ​មាន​ជំងឺ​ថប់អារម្មណ៍ ​ដោយតម្រូវ​ឲ្យ​រៀប​ចំ​កាលវិភាគ​​សម្រាប់​ការ​សម្ដែង​ថ្មី​ឡើង​វិញ។

Zayn និង​មិត្ត​ស្រី Gigi Hadid

កាល​បរិច្ឆេទ​សម្ដែង​របស់​តារា​វ័យ​ ២៤ឆ្នាំ​រូប​នេះ​ត្រូវ​បាន​លុប​ចោល​ទាំង​ស្រុង ហើយ​អ្នក​ដែល​ទិញ​សំបុត្រ​ហើយ​នឹង​ទទួល​បាន​ទឹក​ប្រាក់​ត្រលប់​ទៅ​វិញ​។

បើ​យោង​ទៅ​តាម​សារព័ត៌មាន The Sun បាន​ដោយ​ឲ្យ​ដឹង​ថា​ការ​លុប​​ចោល​នេះ​គឺ​ដោយ​សារ​តែ​មូលហេតុ​មួយ​ចំនួន​ ដែល​ទាក់ទង​នឹង​ការ​ថត​នៅ​ក្នុង​ស្ទូឌីយោ​ ហើយ​ Zayn ក៏​រវល់​ខ្លាំង​ពេក​ក្នុង​ការ​រៀប​ចំ​គម្រោង​សម្រាប់​ការ​ប្រគំ​តន្ត្រី​ទូទាំង​ពិភព​លោក (World Tour) របស់​ខ្លួន។

ប៉ុន្តែ​មាន​ប្រភព​មួយ​ចំនួន​គិត​ថា​នេះ​គឺ​ដោយ​សារ​មាន​​មូល​ហេតុ​ផ្សេងៗ​ទៀត​បន្ថែម​ពី​លើ​នោះ​ទៀត​ផង​ដែរ។ ថ្មីៗ​នេះ Zayne ក៏​បាន​បើក​កកាយ​អំពី​បញ្ហា​ជំងឺ​ផ្លូវ​ចិត្ត​របស់​ខ្លួន​ ខណៈ​ពេល​ដែល​ជួប​សម្ភាស​ជាមួយទស្សនាវដ្ដី​ The Sunday Time Style។ ក្រៅ​ពី​នេះ Zayne ក៏​ធ្លាប់​តស៊ូ​ជាមួយ​នឹង​អាការៈ​ជំងឺ​មួយ​ទៀត​ដែល​គេ​ហៅ​ថា "Eating Disorder” ​ដោយ​សារ​តែ​​មាន​បញ្ហា​ជា​ច្រើន​​ក្រោយ​ចាក​ចេញ​ពី​ក្រុម​ចម្រៀង One Direction៕​​​​

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ ធារ៉ូ

អត្ថបទថ្មី