អាមេរិក​​បញ្ចុះបញ្ចូល គុយវ៉ែត ក្រោម​លេស​បន្ធូរ​បន្ថយ​ភាព​តានតឹង​ក្នុង​ពិភព​អារ៉ាប់

  • 2017-06-28 04:41:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • រដ្ឋមន្ត្រី​ការបរទេស​អាមេរិក ជួប​ពិភាក្សា​ជាមួយ​រដ្ឋមន្ត្រី​ប្រតិបត្តិ​ក្រសួងព័ត៌មាន​គុយវ៉ែត ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ពិភព​អារ៉ាប់

  • អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប ទាមទារ​ឱ្យ​ទួរគី ដក​មូលដ្ឋានទ័ព​ចេញ​ពី​ទីក្រុង Doha ប្រទេស កាតា

  • ប្រទេស​ទាំង​៤ ប្រកាស​ផ្ដាច់​ចំណង​មិត្តភាព​ពី​កាតា ដោយ​ចោទ​កាតាថា គាំទ្រ​​ពួកសកម្ម​ប្រយុទ្ធ​រដ្ឋឥស្លាម ISIS

  • កាតា ច្រានចោល​ការចោទប្រកាន់​ទាំងអស់ និង​ចាត់​ទុក​ឱសានវាទ​របស់​ប្រជាជាតិ​អារ៉ាប់​ទាំង​៤ ធ្វើ​ឡើង​ដើម្បី​​ប្រឆាំង​អធិបតេយ្យភាព​របស់​ខ្លួន

 

លោក Rex Tillerson (ស្ដាំ)

រដ្ឋមន្ត្រី​​ការបរទេស​អាមេរិក លោក Rex Tillerson បាន​ជួប​ពិភាក្សា​ជាមួយ​ លោក Sheikh Mohammad Abdullah al-Sabah រដ្ឋមន្ត្រី​ទីស្ដីការគណៈរដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ប្រតិបត្តិ​ក្រសួងព័ត៌មាន​គុយវ៉ែត ដើម្បី​បន្ធូរបន្ថយ​ភាព​តានតឹង​ក្នុង​ពិភព​អារ៉ាប់។

ជំនួប​ដ៏​កម្រ​នេះ កើត​ឡើង​កាល​ពី​ថ្ងៃអង្គារ ក្នុង​ក្រសួង​ការពារ​ជាតិ​អាមេរិក បន្ទាប់​ពី​ប្រជាជាតិ​ធំ​ៗ​ក្នុង​តំបន់​អារ៉ាប់ មាន អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម បារ៉ែន និង​អេហ្ស៊ីប​ជាដើម បាន​ប្រកាស​ផ្ដាច់​ចំណង​មិត្តភាព​ទាំងស្រុង​ជាមួយ​ កាតា ដោយ​ចោទប្រកាន់​ប្រទេស​មាន​បំផុត​លើ​លោក​មួយ​នេះ កំពុង​គាំទ្រ​​ពួក​សកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម ISIS។

ក្រោយ​ពី​ប្រកាស​ផ្តាច់ចំណងមិត្តភាព​ទាំង​ស្រុងជាមួយកាតា ប្រទេស​មាន​ឥទ្ធិពល​នៅ​អារ៉ាប់​ទាំង៤​នេះ ក៏​បាន​ដាក់​ឱសានវាទ​ជាច្រើន រាប់បញ្ចូល​ទាំង​ការ​ទាមទារ​ឱ្យ​ ទួរគី ដក​មូលដ្ឋានទ័ព​របស់​ខ្លួន​ចេញ​ពី​ទីក្រុង Doha ប្រទេស កាតា បិទ​ចោល​សាខា​ទូរទស្សន៍ Al Jazeera ទាំងអស់​ចេញ​ពី​ប្រទេស​ខ្លួន ក៏​ដូចជា​ប្រកាស​រឹតត្បិត ចំណងមិត្តភាព​ជាមួយ​អ៊ីរ៉ង់​ផង​ដែរ។

ទោះបីជា​យ៉ាងណា កាតា បាន​ច្រានចោល​ការ​ចោទ​ប្រកាន់​ទាំងអស់ និង​ចាត់​ឱសានវាទ​របស់​ប្រទេស​អារ៉ាប់ទាំង៤ ធ្វើ​ឡើង​ក្នុង​បំណង​ប្រឆាំង​អធិបតេយ្យភាព​របស់​ខ្លួន ទាំង​ក្នុង​តំបន់​ឈូងសមុទ្រ និង​ឆាក​អន្តរជាតិ។

ជំនួប​រវាង​លោក Rex Tillerson និង​រដ្ឋមន្ត្រី​ជាន់​ខ្ពស់​ប្រទេស​គុយវ៉េត ដែល​ត្រូវ​គេ​មើល​ឃើញ​ជារួម​ថា ដើម្បី​បន្ធូរបន្ថយ​ភាព​តាន​តឹង​ក្នុង​តំបន់​អារ៉ាប់​នោះ ត្រូវ​ក្រុម​អ្នកវិភាគ​កំពុង​បង្ហាញ​ក្តី​បារម្ភ​ខ្ពស់ ទៅ​លើ​ជោគវាសនា​ប្រទេស​កាតា ព្រោះ​គុយវ៉េត គឺ​ជា​រដ្ឋ​សមាជិក​ក្រុមប្រឹក្សា​កិច្ចប្រតិបត្តិការ​ឈូងសមុទ្រ ហៅ​កាត់ GCC តែ​មួយ​គត់ ដែល​ជំទាស់​មិន​បោះបង់ កាតា និង​ព្យាយាម ធ្វើ​ជា​អ្នក​សម្របសម្រួល ក្នុង​ជម្លោះ​ការទូត​មួយនេះ ខណៈ​អាមេរិក ជា​អ្នក​នៅ​ពី​ក្រោយ​ភាព​ជ្រួលច្របល់​ ក្នុង​ពិភព​អារ៉ាប់ បន្ទាប់​ពី​លោក​ប្រធានាធិបតី Donald Trump ប្រកាស​ឲ្យ​ប្រជាជាតិ​អ៊ីស្លាម​ទាំងអស់​ក្រោក​ប្រឆាំង​ពួក​ភេរវករ ISIS៕

 

អត្ថបទ៖ ៣០ដេលី

អត្ថបទពេញនិយម