គ្រូនិយាយពាក្យ​អង់គ្លេស​មិនច្បាស់ ធ្វើឲ្យ​ក្មេង​ស្រីម្នាក់​លោត​ពីលើ​ស្ពានស្លាប់

  • 2017-06-27 03:33:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • ក្មេង​ស្រី​ជនជាតិ​ហូឡង់ Vera Mol លោត​ពី​លើ​ស្ពាន​​ស្លាប់​ដោយ​មិន​បាន​ចង​ខ្សែ
  • គ្រូ​ណែនាំ​ជនជាតិ​អេស្ប៉ាញ​និយាយ​ភាសា​អង់គ្លេស​មិន​ច្បាស់
  • គ្រូ​ប្រើ​ពាក្យ No Jump តែ​ក្មេង​ស្រី​ឮ​តែ Now Jump

ក្មេង​ស្រី​អាយុ ១៧​ឆ្នាំ​​ម្នាក់ ជាជនជាតិ​ហូឡង់​ បាន​លោត​ចុះ​ពី​លើ​ស្ពាន​​ស្លាប់ បន្ទាប់​ពី​​ទម្លាក់​ខ្លួន​ដោយ​មិន​ទាន់​​បាន​​ចង​ខ្សែ​សុវត្ថិភាព ​ព្រោះ​តែ​ស្ដាប់​គ្រូ​ណែនាំ​ជនជាតិ​អេស្ប៉ាញ​និយាយ​ភាសា​​អង់គ្លេស​មិន​ច្បាស់។

កញ្ញា Vera Mol អាយុ ១៧​ឆ្នាំ​ ​បាន​ស្ដាប់​​​គ្រូ​ណែនាំ​​និយាយពាក្យ​​ថា «No Jump» មាន​ន័យ​ថា «​​កុំ​លោត» តែ​នាង​ឮ​​​ពាក្យ​ថា «Now Jump» មាន​ន័យ​ថា​ «លោត​ចុះ​ឥឡូវ​» ការ​ស្ដាប់​​​ច្រឡំ​នេះ ដោយ​សារ​ការ​​បញ្ចេញ​សំឡេង​ភាសា​អង់គ្លេស​​​របស់​​គ្រូ​ណែនាំ​ខាង​លើ​មិន​បាន​ល្អ។

មុន​ពេល​កើត​ហេតុ គ្រូ​ខាង​លើ​បាន​រៀបចំ​​ខ្សែ​ពួរ​លើ​ខ្លួន​ក្មេង​ស្រី​រងគ្រោះ​រួច​ហើយ តែ​មិន​ទាន់​ចង​ត្រឹម​ត្រូវ​ ទើប​ធ្វើ​ឲ្យ​នាង​លោត​ដើម្បី​កម្សាន្ត​នេះ ប្រែ​ជា​សោកនាដកម្ម​តែ​ម្ដង។ តាម​សេចក្ដី​រាយការណ៍ គ្រូ​ណែនាំ​ដដែល​រក​និយាយ​​ឃ្លា​ថា Don't Jump ​តែ​ជៀស​វាង​ខ្លាច​នាង​ច្រឡំ​ក៏​និយាយ​ថា No Jump បែរ​ធ្វើ​ឲ្យ​​​នាង​ច្រឡំ​ទាល់​តែ​បាន។

​បន្ទាប់​ពី​កើត​ឧបទ្ទវហេតុ បុរស​​ជា​គ្រូ​​​ត្រូវ​បាន​គេ​កោះ​ហៅ​​ទៅ​សាកសួរ​នៅ​មុខ​តុលាការ ដោយ​ចោទ​ប្រកាន់​ករណី​​ធ្វើ​ឲ្យ​ក្មេង​​ស្រី​ជនជាតិ​ហូឡង់​​ស្លាប់។ ចៅ​ក្រម​ទីក្រុង Cantabria ភាគ​ខាង​​ជើង​ប្រទេស​អេស្ប៉ាញ ​បាន​​អះអាង​ថា ការ​បញ្ចេញ​សូរសៀង​​ភាសា​​អង់គ្លេស​របស់​គ្រូ​អេស្ប៉ាញ​រូប​​នេះ ពិត​​ជា​មិន​ល្អ​​ឡើយ​។

ចំណែក​ក្រុម​ហ៊ុន Flowtrack ​ផ្ដល់​សេវា​លោត​បែប​​ Bungee ​ដែល​ជួល​គ្រូ​ខាង​លើ​អះអាង​ថា ​វា​ជា​ឧបទ្ទវហេតុ។ ​ពេល​នេះ​អាជ្ញាធរ​កំពុង​ស៊ើប​អង្កេត​ករណី​នេះ​ហើយ៕

ក្មេង​ស្រី​រងគ្រោះ

ចុចអាន៖

ប្រភព៖ The Sun   ប្រែ​សម្រួល៖ ឡេង ភារុណ