ដឹង Galaxy S8 | S8+ លក់​ដាច់អស់​ប៉ុន្មាន​លាន​គ្រឿង​​នៅ​​ទឹក​ដី​កំណើត​?

  • 2017-06-28 06:21:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

SAMSUNG បាន​ប្រកាស​ពី​តួលេខ​ចេញ​លក់​របស់​ខ្លួន​ក្នុង​ប្រទេស​កូរ៉េខាងត្បូង។

គិត​មក​ទល់​ពេល​នេះ ពួក​គេ​លក់​ចេញGalaxy S8 និង S8+ បាន​ចំនួន ១,៣ លាន​គ្រឿង​ហើយ​ ក្នុង​ទឹក​ដី​កំណើត​ ដោយ​គិត​ត្រឹម ៣៧ ថ្ងៃ​ដំបូង S8 លក់​បាន ១ លាន​គ្រឿង។​

តាម​តួ​លេខ​នេះ មាន​ការ​កើន​ឡើង​ខ្ពស់​ធៀប​ទៅ​នឹង Galaxy S7 និង S6 កាល​ពី​ឆ្នាំ​ទៅ ទៀត​សោត​សូម្បី​តែ​តម្លៃ​ភាគហ៊ុន​របស់ SAMSUNG ក៏​មាន​ការ​កើន​ឡើង​ផង​ដែរ។

បច្ចុប្បន្ន​ SAMSUNG កំពុង​ត្រៀម​ចេញ​លក់​ Galaxy S8 ពណ៌​ Blue Coral និង Pink Gold គួបផ្សំ​នឹង​ការ​ចាប់ផ្ដើម​ជា​ថ្មី​នៃ​ត្រកូល Galaxy Note 7R។ អ្វី​ដែល​កាន់​តែ​ពិសេស​ SAMSUNG ក៏​ត្រៀម​ខ្លួន​​ក្នុង​ការ​ដាក់​បង្ហាញ Note 8 នា​ចុង​ខែ​សីហា​ខាង​មុខ​នេះ៕

អាន​បន្ត៖​​

ប្រភព៖ GSMarena | Sammobile   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទពេញនិយម