ស្ដែងណាស់! ប្រពន្ធ​ស្រែក​សឹងសន្លប់​ពេល​ប្ដី​ឡើង​សម្ដែង​ឈុត​ឆាក​ដ៏​គ្រោះថ្នាក់​បំផុត​ (វីដេអូ)

  • 2017-06-28 07:03:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​រឿង​អស្ចារ្យ​កម្រ​បាន​ជួប​ពីមុន​ នៅ​ពេល​ដែល​បេក្ខជន​ម្នាក់​ របស់​ America's Got Talent បាន​ឡើង​មក​បង្ហាញ​ទេពកោសល្យ​សៀក​ដ៏​ពិសេស​ ធ្វើ​ឲ្យ​ទស្សនិកជន​ភ័យ​ជំនួស​ ជា​ពិសេស​ប្រពន្ធ​របស់​លោក​ដែល​ឈរ​ លើក​ទឹក​ចិត្ត​របស់​លោក​នៅ​កៀន​ឆាក បារម្ភ​ស្ទើរខ្យល់គ។

លោក​ Demian Aditya ជា​បេក្ខជន​របស់​ America's Got Talent ឆ្នាំ​ ២០១៧​ ម្នាក់​ដែល​មាន​សមត្ថភាព​ខ្ពស់​ ក្នុង​ចំណោម​បេក្ខជន​ដទៃ​ទៀត​ ដែល​បាន​ចូលរួម​ក្នុង​រដូវ​កាល​ទី​ ១២​ នេះ និង​ក៏​ជា​បេក្ខជន​ដែល​បាន​ទទួល​ប៊ូតុង​មាស​ឈាន​ទៅ​វគ្គ​បន្ត​ដែរ។ រឿង​អស្ចារ្យ​ដែល​លោក​លើក​យក​មក​បង្ហាញ​គឺ​ រំដោះខ្លួន​ពី​ក្នុង​ប្រអប់​ធំ​មួយ​ដែល​ចាក់​សោ​ជាប់​ ហើយ​ថែម​ទាំង​ចង​ដៃ​ខ្លួន​ជាមួយ​ចំណង​ដ៏​មាំ។ អ្វី​ដែល​ចាប់​អារម្មណ៍​មួយ​ទៀត គឺ​ភរិយា​របស់​លោក​ដែល​មក​ផ្ដល់​កម្លាំង​ចិត្ត​ឲ្យ​ ស្រែក​ផង​យំ​ផង​ ស្ទើរ​សន្លប់​ពេល​ឃើញ​ប្ដី​សម្ដែង​ ឈុត​ឆាក​ដ៏​តក់ស្លុត​នេះ ហើយ​ក្នុង​កម្មវិធីមាន​ភាពជ្រួលច្របល់​គួរសម អំឡុងពេលលោកសម្ដែង៕

ខាង​ក្រោម​ជា​វីដេអូ​សម្ដែង​សៀក​ទាំង​ស្រុង​របស់​លោក Demian Aditya៖

ចុចអាន៖

អត្ថបទ៖ យី សុធារី

អត្ថបទពេញនិយម