ឡោម លក្ខិណា បង្ហើបដំណឹងរៀបការ
- 2017-06-28 09:00:46
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ឡោម លក្ខិណា បង្ហើបដំណឹងរៀបការ
ចន្លោះមិនឃើញ
តារាសម្ដែងសម្បុរស្រអែមស្រស់ កញ្ញា ឡោម លក្ខិណា បានទម្លាយឱ្យដឹងថា នាងមានគម្រោងរៀបអាពាហ៍ពិពាហ៍ក្នុងពេលឆាប់ៗនេះហើយ។
តួកាចឆ្នាសក្នុងរឿង "មរណៈមាតា" រូបនេះបានឱ្យដឹងថា នាងមានគម្រោងរៀបការក្នុងពេលឆាប់ៗនេះ ហើយគូស្នេហ៍ដែលត្រូវជាកូនកំលោះក្នុងថ្ងៃរៀបការនោះ គឺលោក ប៉ាច័ន្ទ ពិសិដ្ឋ។ ទោះបានបង្ហើបយ៉ាងនេះក្ដី តែនាងនៅមិនទាន់ប្រាប់ថានឹងរៀបចំពិធីនេះនៅថ្ងៃណានៅឡើយទេ។
“គម្រោងរៀបការអាចនឹងពេលឆាប់ៗនេះចាំជូនដំណឹងតាមក្រោយ”។ នាង តបខ្លីៗ។
តារាសម្ដែងដែលមួយរយៈចុងក្រោយនេះមិនសូវមានវត្តមានក្នុងសិល្បៈរូបនេះធ្លាប់មានព័ត៌មាន មានផ្ទៃពោះជាមួយគូស្នេហ៍មួយរូបនេះដែរ តែនាងបដិសេធថាជារឿងមិនពិត៕
ចុចអាន៖