មិន​ធម្មតា​! ភាព​ស្រស់​សង្ហារបស់​ ខៃ​ ប្រសិទ្ធ ធ្វើ​ឲ្យ​ ខឹម ចរិយា ច្របូក​ច្របល់​

  • 2017-06-28 04:08:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

“​ខ្ញុំ​មិន​នឹក​ស្មាន​ថា​ មាន​ឱកាស​បាន​សម្ដែង​ជាមួយ​បង​ប្រុស ខៃ ប្រសិទ្ធ នោះ​ទេ​ ព្រោះ​គាត់​បាត់​វត្ត​មាន​ក្នុង​សិល្បៈ​​យូរ​ឆ្នាំ​ដែរ​ហើយ​។ តែ​អ្វី​​ដែល​នាង​ខ្ញុំ​​ចម្លែក​ក្នុង​ចិត្ត​គាត់​នៅ​តែ​ស្រស់​សង្ហារ​ដដែល​ ធ្វើ​ឲ្យ​ខ្ញុំ​អៀន​​អារម្មណ៍​រក​ថា​មិន​ត្រូវ​ពេល​ថត​​ MV ជាមួយ​គាត់​"។ នេះ​បើ​តាម ខឹម ចរិយា ប្រាប់​មក​កាន់​ Sabay ។ ចុចអាន៖សា​ឡាត់ ស្រីឡាង អស់​ជាង​១​ពាន់​ដុល្លារ​ហើយ​ជ្រុះ​បាត់​ជាង​​​៣​គីឡូ​​ទៀត

ពិធី​ការិនី​រូប​នេះ​បន្ត​ថា​ ឈុត​ឆាក​ដែល​ធ្វើ​ឲ្យ​នាង​មាន​អារម្មណ៍​ខ្មាស​អៀន​ និង​ច្របូក​ច្របល់​ខ្លាំង​នោះ​ត្រង់​ឈុត​ផ្អែម​ល្ហែម​ជា​មួយ​លោក ខៃ ប្រសិទ្ធ តែ​ម្ដង​។ ​ទោះ​បី​ជា​មាន​អារម្មណ៍​បែប​នេះ​ក្ដី​ ពិធី​ការិនី​រូប​នេះ​សម្ដែង​ទៅ​បាន​យ៉ាង​រលូន​ក្នុង​ MV “ឪពុក​អ្នក​ក្រ​"​ ព្រោះ​តែ​មាន​ការ​បង្ហាត់​បង្ហាញ​​ខ្លះ​ៗ​បន្ថែម​ទៀត​ពី​រៀម​ច្បង​សិល្បៈ​ជើង​ចាស់​រូប​នេះ ខណៈ​ពេល​សម្ដែង​​។

MV បទ​"ឪពុក​ខ្ញុំ​អ្នក​ក្រ​" នេះ​ដែរ ខឹម ចរិយា សម្ដែង​ជា​តួ​​ភរិយារបស់​លោក ខៃ​ ប្រសិទ្ធ ស្រឡាញ់​គ្នា​ល្អូកល្អិន​​​ក្នុង​គ្រា​ក្រី​ក្រ​ តែ​ក្រោយ​មក​បែកចិត្ត​​ស្នេហា​ប្រែ​ប្រួល​ទៅ​រក​ប្រុស​អ្នក​មាន​ស្អាត​ហើយ​ក្មេង​ ទៅ​ចោល​ ខៃ ប្រសិទ្ធ និង​កូន​​៕

ចុចអាន៖មួយ​ឈុត​ទិញ​ពី​ផ្សារ​អូឡាំពិក​នេះ ​ធ្វើ​ឲ្យ​ ពេជ្រ ចរណៃ លេច​ធ្លោ​ដាច់​គេ​ហ្មង!(វីដេអូ)

ចុចអាន៖២២ម៉ូដ​កាលីបៗ ពី​តារា​ស្រីល្បីៗ​ក្នុង​ថ្ងៃខួប​កំណើត​រាជ​បុត្រ​កំណាត់​ជជុះ

អត្ថបទ៖ ឆុង ស៊ីណាន