មួយ​ឈុត​ទិញ​ពី​ផ្សារ​អូឡាំពិក​នេះ ​ធ្វើ​ឲ្យ​ ពេជ្រ ចរណៃ លេច​ធ្លោ​ដាច់​គេ​ហ្មង!(វីដេអូ)

  • 2017-06-28 02:58:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្នុង​សន្និសីទ​សារព័ត៌មាន​រឿង​ "ប្រអប់សំបុត្រចោលទុក្ខ" កាល​ពី​ពាក់​កណ្ដាល​ខែ​ មិថុនានេះ តារា​ស្រី​រូប​ស្រស់​ ពេជ្រ ចរណៃ បាន​បង្ហាញ​ខ្លួន​ជា​មួយ​ភាព​​លេច​ធ្លោ​លើ​កម្រាល​ព្រំ​ក្រហម ជា​មួយ​រ៉ូប​​ដ៏​វែង​អន្លាយ ដែល​នាង​អះអាង​ថា​ទិញ​ពី​ផ្សារ​អូឡាំពិក​ក្នុង​តម្លៃ​សមរម្យ។

"ចា៎​បង ​រ៉ូប​នេះ​ទិញ​ពី​ផ្សារ​អូឡាំពិក​ ដោយ​តម្លៃ​ថោក​មែន​ទែន​ គឺ​ត្រឹម​តែ​៦៥ដុល្លារ​តែ​ប៉ុណ្ណោះ" តួ​ស្រី​រឿង​ "អាគម​ស្បែក​ដាច​" ថ្លែង។

នាង​បន្ត​ថា​ ទោះ​បី​ជា​តារា​ផ្សេងៗ​ហ៊ាន​ចំណាយ​ដល់​ខ្ទង់​រយ ឬ​ពាន់​ដុល្លារ​សម្រាប់​សម្លៀក​បំពាក់​មួយ​ឈុត​ចូល​កម្មវិធី​មែន​ តែ​នាង​មិន​ហក់​លោត​តាម​គេ​ទេ ព្រោះ​ចង់​សន្សំសំចៃ ម៉្យាង​ទៀត​សម្លៀក​បំពាក់​មួយ​ឈុត​នាង​​ស្លៀក​តែ​ម្ដង​ប៉ុណ្ណោះ។

"ភាគ​ច្រើន​ខ្ញុំ​ស្លៀក​តែ​ម្ដងៗ​ទេ​បង ព្រោះ​បើ​យើង​លេច​មុខ​ក្នុង​កម្មវិធី រូប​ភាព​យើង​នឹង​ត្រូវ​បាន​ផ្សព្វផ្សាយ​ទៅ​តាម​វិប​សាយ ឬ​ទូរទស្សន៍​នានា ហើយ​ឈុត​ដែល​ខ្ញុំ​ឈប់​ស្លៀក​ភាគ​ច្រើន​ខ្ញុំ​ឲ្យ​ទៅ​ប្អូន​ៗដែល​ច្រៀង​តាម​ក្លិប​កម្សាន្ត​ពេល​យប់​ ព្រោះ​ដឹង​ថា​គ្នា​អត់" ស្រីស្អាត​បន្ថែម​ ៕

ចុច​អាន៖

ស្ដាប់ ពេជ្រ ចរណៃ រៀបរាប់​បន្ថែប៖

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម