កូន​សិស្ស​ G-Devith ចូល​ហង្ស​មាស​ផ្លូវការ​ហើយ?

  • 2017-06-30 00:08:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បទថ្មី "ផ្លូវជីវិត" របស់​ ទេព បូព្រឹក្ស​ ដែល​ទើប​តែ​ចេញ Teaser MV នា​ពេល​ថ្មី​ៗ​នេះ បាន​ធ្វើ​ឲ្យ​មាន​ការ​លើក​ឡើង​ថា ប្អូន​ប្រុស​បង្កើត​របស់​នាង ចូល​ហង្សមាស​ជា​ផ្លូវ​ការ​ហើយ ព្រោះ​ក្នុង​វីដេអូ​ចម្រៀង​បាន​បង្ហាញ​ថា បទនេះនិពន្ធ​ទំនុក​ភ្លេង និង​ទំនុក​ច្រៀង​ដោយ ទេព និមិត្ត​ ផ្ទាល់​តែ​ម្ដង។

ក្នុង​នោះ ទេព និមិត្ត​ ដែល​ជា​កូន​សិស្ស​ G-Devith ប្រាប់​ Sabayថា​ ការ​ពិត​រូប​លោក​មិន​ទាន់​បាន​ចូល​ផលិតកម្ម​នោះ​ទេ ពោល​គឺ​គ្រាន់​តែ​និពន្ធ​ឲ្យ​បង​ស្រី​ច្រៀង​ជា​លក្ខណៈ​ឯករាជ្យ​សិន​។

ប្អូន​ប្រុស​តែ​មួយ​របស់ បូព្រឹក្ស បញ្ជាក់ថា​៖ "គិត​មក​ដល់​ពេល​នេះ​ ខ្ញុំ​និពន្ធ​ចម្រៀង​ឲ្យ​បង​ស្រី​ខ្ញុំ​បាន​១០​បទ​ហើយ​ ដើម្បី​ឲ្យ​គាត់​ច្រៀង​ក្នុង​ផលិតកម្ម​ ហង្សមាស។ តែ​ខ្ញុំ​ធ្វើ​នេះ​ គ្រាន់​តែ​ជា​ Freelancer ប៉ុណ្ណោះ មិន​មែន​ធ្វើ​ការ​ក្នុង​ផលិតកម្ម​ទេ ​ហើយ​ចំពោះតម្លៃ​ដែល​ហង្សមាស​ឲ្យ​ខ្ញុំ​ក្នុង​មួយ​បទៗ​ខ្ញុំ​សុំ​មិន​បញ្ចេញ​"។

ពន្លក​ថ្មី​ ក្នុង​វិស័យ​តែង​និពន្ធ​នេះ រូប​នេះ​អះអាង​ថា ថ្វី​បើ​លោកនិពន្ធ​បាន​ចម្រៀង​​ថ្មី​១០​បទពិត​មែន តែ​លោក​មក​ដល់​ពេល​នេះ​ បទ​ទាំង​នោះ​ទើប​តែ​ចេញ​បាន​២​បទ​ប៉ុណ្ណោះ គឺ​បទ​ "ធម្មតា ធម្មតា" និង​ "ផ្លូវជីវិត​" នេះ ឯ​បទជា​ច្រើន​ផ្សេងទៀត​ដូច​ជា​ "Turn It Up" ក៏​ត្រៀម​ចេញ​ជា​បន្ត​បន្ទាប់​ក្នុង​ពេល​ឆាប់​នេះ​ដែរ៕

អត្ថបទ៖ សុខណា

អត្ថបទពេញនិយម