គ្រូ​ព័រទុយហ្គាល់ ប្រាប់​មូល​ហេតុ​មិន​ដាក់ Ronaldo ទាត់​ប៉េណាល់ទី​មុន

  • 2017-06-29 02:19:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ត្បិត Ricardo Quaresma, Joao Moutinho និង Nani ទាត់​ប៉េណាល់ទី​មិន​ចូល​ ធ្វើ​ឲ្យ​ព័រទុយហ្គាល់​ចាញ់​ឈីលី​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ពាន  Confederations Cup កាល​ពី​យប់​មិញ តែ លោក Fernando Santos បាន​រំឭក​អ្នក​​គ្រប់គ្នា​ថា កីឡាករ​ទាំង​៣​នេះ​ធ្លាប់​ជា​វីរបុរស​នៅ  Euro 2016។

ក្នុង​វគ្គ​ប៉េណាល់ទី​កាត់​សេចក្ដី​យប់​មិញ កីឡាករ​ទាំង​៣​ខាង​លើ​ភ្លាត់ស្នៀត​ មិន​អាច​ទម្លុះ​ដៃ​អ្នក​ចាំទី Claudio Bravo ខណៈ​៣​គ្រាប់​ដំបូង​​ទាត់​ដោយ Arturo Vidal, Charles Aranguiz និង Alexis Sanchez ចូល​ទាំង​​អស់​ ធ្វើ​ឲ្យ​ឈីលី​បាន​ទៅ​វគ្គ​ផ្ដាច់ព្រ័ត្រ។

“អ្នក​ចាំទី​របស់​គេ​ពិត​ជា​អស្ចារ្យ ប៉ុន្តែ​​កីឡាករ​ទាំង​៣​របស់​យើង​ដែល​ទាត់​​មិន​បញ្ចូល ធ្លាប់​ជា​វីរបុរស​នៅ Euro 2016 ពេល​ប៉េណាល់ទី​ជាមួយ​ប៉ូឡូញ​។ ខ្ញុំ​តែងតែ​ការពារ​កីឡាករ​របស់​ខ្ញុំ។ វា​ជា​ការ​សម្រេច​ចិត្ត​ជ្រើសរើស​​របស់​ខ្ញុំ"។ សម្ដី​លោក Fernando។

តាម​ពិត​កាល​ប៉េណាល់ទី​ជាមួយ​ប៉ូឡូញ Ronaldo ជា​អ្នក​បើក​ឆាក​ទាត់​មុន​គេ ប៉ុន្តែ​កាល​ពី​យប់​មិញ​​គេ​មិន​បាន​ជ្រើសរើស​ឲ្យ​ទាត់​​មុន​ទេ ទោះ​ភ្លាត់​មិន​ចូល​២​គ្រាប់​មុន​ក៏​ដោយ។ ​ Fernando Santos ​បាន​បន្ថែម​ថា ការ​មិន​ឲ្យ​ Ronaldo ទាត់​មុន​គឺ​​ជា​សម្រេច​​រៀបចំ​របស់​លោក ព្រោះ Quaresma, Moutinho និង Nani ធ្លាប់​ជា​វីរបុរស៕ ​

ចុចអាន៖

​​

ប្រភព៖ Goal   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ