​ឈុន សុខ​ឡុង ​ផ្ដួល​​​កីឡាករ​សិង្ហបុរី​​​ឡើង​វគ្គ​៣២​នាក់ តែ​កីឡាការិនី​មក​ពី​អាមេរិក​ចាញ់

  • 2017-06-29 02:57:45
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កីឡាករ​​ជម្រើស​ជាតិ​តេក្វាន់​ដូ​ ឈុន សុខ​ឡុង ​បាន​យក​ឈ្នះ​កីឡាករសិង្ហបុរី Tan Jason ​ក្នុង​វគ្គ​ជម្រុះ​​ដោយ​ពិន្ទុ​ ២០-១១​ ដើម្បី​ឡើង​ទៅ​វគ្គ ៣២​នាក់​ចុង​ក្រោយ​នៃ​ការ​ប្រកួត​តេក្វាន់ដូ​ជើង​ឯក​ពិភព​លោក ( WTF World Taekwondo Championship 2017​ ) នៅ​ប្រទេស​កូរ៉េ​​មុន​នេះ​។

ចំែក​កីឡា​​ការិនី​កូន​​កាត់​​ខ្មែរ​-អាមេរិក Tubbs Casandre Nicole ​​​បាន​ប្រកួត​ចាញ់​​​​កីឡា​​ការិនី​​​​មក​​ពី​​ប្រទេស​​ប្រេស៊ីល​​ Aroujo Rafaela ​ដោយ​លទ្ធផល​ប្រផុតប្រផើយ​បំផុត​គឺ​១១-១០។

វគ្គ​ ៣២​នាក់​ ឈុន សុខ​ឡុង នឹង​ត្រូវ​ជួប​កីឡាករ​ ​ Brecic Lovre ​របស់​ប្រទេស​ក្រូអាត​​នៅ​វគ្គ​​៣២​នាក់។

សូម​ទស្សនា​វីដេអូ​ប្រកួត​ត្រឡប់​មក​ក្រោយ​ចន្លោះ​នាទី​២:៥៥:០០

អត្ថបទ៖ ស្រី សុវណ្ណដារ៉ា​

អត្ថបទពេញនិយម