បើ 3310 មិន​ពេញ​ចិត្ត Nokia​ ​ចេញ​​ម៉ូដែល​ថ្មី​មួយ​​ទៀត​ ​រាង​តូច​ស្រួល​យក​តាម​ខ្លួន

  • 2017-06-29 03:40:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្រោយ​ពី​ចេញ​លក់​ ​Nokia 3310​ ​ជំនាន់​ថ្មី​ ​ដែល​ទទួល​ការ​ស្វាគមន៍​ពី​អ្នក​ប្រើប្រាស់​ជុំវិញ​ពិភពលោក​ ​HMD​ ​ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ ​Nokia​ ​គ្រឿង​ចេញ​មួយ​ម៉ូដែល​ទៀត​សម្រាប់​អតិថិជន​ដែល​និយម​ទូរសព្ទ​ប្រើ​ប៊ូតុង​គ្រាប់​ចុច។

យោង​តាម​និយតករ​ទូរគមនាគមន៍​របស់​ចិន​ ​TENAA​ ​​បាន​បង្ហើប​ពី​រាង​ផ្លូវការ​នៃ​ទូរសព្ទ​ដែល​ ​Nokia​ ​គ្រឿង​ចេញ​លក់​ចុង​ឆ្នាំ​ ​២០១៧​ ​នេះ​ មាន​ម៉ូដែល​ ​TA-1017។

ទោះ​មិន​មាន​បំពាក់​បច្ចេកវិទ្យា​ទំនើប​ដល់​កម្រិត​ ​3G​ ​ប៉ុន្តែ​ទូរសព្ទ​ ​TA-107​ ​មាន​កាមេរ៉ា​ក្រោយ​ដែល​គេ​សន្និដ្ឋាន​ថា​ ​២​ ​មេហ្គាភិចសែល​ ​​ហើយ​ដំណើរ​ការ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ​ ​S30+​ ​ផ្ទាល់​របស់​ ​Nokia៕

ចុចអានបន្ត ៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី