ចង់​កែ​​​ម៉ូតូ Cafe អត់​ស្គាល់​កន្លែង​ចាំ ​Sabay ប្រាប់ ៣ កន្លែង​ល្បីៗ​នៅ​ភ្នំពេញ​

  • 2017-06-29 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ម៉ូតូ​​ដូចជា Cafe Racer ,Brat , bobber , tracker កំពុង​មានការ​ពេញនិយមមិនថា​ពលរដ្ឋ​ក្នុង​ស្រុក​និង​បរទេស​។ ហាង​កែ​ម៉ូតូ ​Cafe នៅ​កម្ពុជា​មាន​តិច​តួច​ណាស់ ​ដូច​នេះ​ហើយ​ទើប​ធ្វើ​​ឲ្យ​អ្នក​ចាប់​អារម្មណ៍​​ចង់​កែ​​ម៉ូតូ ​ពិបាក​ក្នុង​ការ​រក​កន្លែង​ដែល​មាន​ជំនាញ​។

Sabay ណែ​នាំ​ឲ្យ​ស្គាល់​​ហាង​ល្បីៗ​ ៣ កន្លែង​នៅ​ភ្នំពេញ​ ដែល​​អាច​រក​តាម​តម្រូវការ។

@PPH Cafe Racer

ហាង​នេះ​មាន​ទីតាំង​នៅ​ជាប់​សាលា​អន្តជាតិ​ ACE ផ្លូវ​សម្ដេច​ប៉ាន (214)។ PPH Cafe Racer​ បើក​​ដំណើរការ​ជាង​​ ៤ ឆ្នាំ​មក​ហើយ។​

ហាង​នេះ​ល្បី​កែ​ម៉ូតូ​ Cafe ដូច​ជា​ Tracker, Scrambler។ ក្រៅ​ពី​ទទួល​កែច្នៃ​ម៉ូតូ​ប្លែកៗ PPH PPH Cafe Racer ក៏​មាន​​លក់ម៉ូតូ​ Cafe ​កែ​រួច​មួយ​ចំនួនដែល​​តម្លៃ​​អាច​ចាប់​ពី ១ ៤០០​ ដុល្លារ​ដល់ ២ ៣០០​ដុល្លារ។

  • ​ទំនាក់​ទំនង​​លេខ​ទូរសព្ទ 011 592 622។

​​ @HomeWorkShop

កន្លែង​កែ​ម៉ូតូ Cafe នេះ​ មាន​ទីតាំង​នៅ​ខាង​ក្រោយ​សាលារៀន​ទួល​គោក​ដែល​បាន​ចាប់​ផ្ដើម​បើក​អាជីវកម្ម​តាំង​ពី​ឆ្នាំ​ ២០០៤​។ ទទួល​កែម៉ូតូ​ Cafe​ គ្រប់​ប្រភេទ​​​​ដែល​តម្លៃ​ចាប់​ពី​ ៣០០ ដុល្លារ​។ ​Home WorkShop ល្បី​កែ​ម៉ូតូ​ដូចជា​​ប្រភេទ​ Cafe racer ,Bobber និង ​Tracker, Scrambler​​​។

  • ​ទំនាក់​ទំនង​​លេខ​ទូរសព្ទ 016​ 336​ 536

@Ta Sok Vaspa

ជា​កន្លែង​កែ​ម៉ូតូ​ Cafe ដ៏​ល្បី​ល្បាញ​ ដែល​មាន​ទីតាំង​ស្ថិត​នៅ​ជិត​សាលា​ទួល​ទំពូង​លើ​បណ្ដោយ​ផ្លូវ​លេខ​ ៤៣២​​។ ហាង Ta Sok Vaspa ល្បី​កែ​ច្នៃ​ម៉ូតូ​ស៊េរី​ចាស់ៗ​​ដូច​ជា​ Vaspa ១៩៦៣ និង​ម៉ូតូ​ហួស​សម័យ​​ជាច្រើន​ទៀត។

  • ​ទំនាក់​ទំនង​​លេខ​ទូរសព្ទ​​ 098​ 499 766​​​​

ចុច​អាន​បន្ត​

អត្ថបទ៖ ប៊ុណ្ណារ៉ា