ទឹម រដ្ឋា ល្បី​​​មាននិស្ស័យជាមួយ​បុរស​បរទេស​ ចុះ​ប្រុស​ខ្មែរ​វិញ​នាង​ធ្លាប់​មាន​​អត់​?

  • 2017-06-29 03:47:13
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទោះ​បី​ជា​កន្លង​មក​ ទឹម រដ្ឋា ធ្លាប់​សារភាព​ថា​មាន​និស្ស័យ​ជា​មួយ​បុរស​បរទេស​ក្ដី​ តែ​នាង​ក៏​ធ្លាប់​ឆ្លង​កាត់​​ស្នេហា​ជាមួយ​​ប្រុស​ខ្មែរ​ផង​ដែរ​​ មុន​ជួប​​ស្នេហ៍​ទី​២​ ទី ៣ ​ជា​មួយ​​កំលោះ​សង្ហារ​ដែល​មក​ពី​ក្រៅ​ប្រទេស​។

ទឹម រដ្ឋា បាន​ប្រាប់​Sabay ថា បុរស​ជា​ជន​ជាតិ​ខ្មែរ​​ ដែល​នាង​ធ្លាប់​បង្កាត់​ភ្លើង​ស្នេហ៍​ជាមួយ​​គ្នា​កន្លង​មក​ មិន​មែន​​ជា​អ្នក​សិល្បៈ​ដូច​​នោះ​ទេ​ បុរស​ម្នាក់​នោះ​គឺ​ជា​អ្នក​រក​ស៊ី​ម្នាក់​នៅ​ទី​ក្រុង​ភ្នំពេញ​។​ ក្រោយ​ពី​​ប្រើ​ពេល​វេលា​មើល​ចិត្ត​ថ្លើម​គ្នា​​ និង​​បុរស​ខ្មែរ​បាន​មួយ​រយៈ​ធំ​ឃើញ​ថា​ មិន​អាច​​ចុះ​សម្រុង​គ្នា​ ទើប​​តួ​អង្គ​កាច​ឆ្នាស​ឆ្នើម​ក្នុង​រឿង​ "ម្ទេស​ហឹរ​ប៉ះ​អំបិល​ប្រៃ​" សម្រេច​ចែក​ផ្លូវ​គ្នា​ដើរ​រៀង​ៗ​ខ្លួន​តែ​ម្ដង​ទៅ​។

“បុរស​ជន​ជាតិ​បរទេស និង​ជន​ជាតិ​ខ្មែរ​ មាន​ចរិត​លក្ខណៈ​ខុស​គ្នា​បន្តិច​បន្តួច​ទេ​ តែ​ប្រហែល​ជា​និស្ស័យ​ហើយ​ទើប​ខ្ញុំ​ជួប​ស្នេហ៍​ជាមួយ​តែ​បុរស​បរទេស។ កន្លង​មក​ខ្ញុំ​ក៏​ធ្លាប់​មាន​ស្នេហា​ជាមួយ​បុរស​ខ្មែរ​ដែរ​ តែ​មក​ពី​ពួក​យើង​មិន​ចុះ​សម្រុង​គ្នា​ក៏​ចែក​ផ្លូវ​គ្នា​តែ​ម្ដង​ទៅ​"។ ទឹម រដ្ឋា ថ្លែង​។

ចំណែក​ឯ​ស្នេហា​ទី៣​​ជាមួយ​​​លោក Jovany Antonio ​ដែល​ជា​ជនជាតិ​អាមេរិក​​ រដ្ឋា ​មិន​ទាន់​ប្រាកដ​ក្នុង​ចិត្ត​ថា​ជា​ស្នេហា​ចុង​ក្រោយ ឬ យ៉ាង​ណា​នោះ​ទេ​ ព្រោះ​ពេល​វេលា​ទៅ​ថ្ងៃ​ខាង​មុខ​ទៀត​មិន​អាច​មើល​ដឹង​ឡើយ​​ ថា​អាច​មាន​អ្វី​កើត​ឡើង​​ទៀត​៕

ទឹម រដ្ឋា និងគូស្នេហ៍​ទី២​ ជន​ជាតិប៉ាគីស្ថាន​
ទឹម រដ្ឋា និងគូស្នេហ៍​ទី៣ ជន​ជាតិ​អាមេរិក​

ចុចអាន៖រឿង​រ៉ាវ​ទាក់​ទង ទឹម រដ្ឋា

ចុចអាន៖ជុំវិញ​តារា​ជាតិ​

ចុចអាន៖ស្ងាត់​ៗ​ អ៊ុន អាលីហ្សា ​ជះ​លុយរាប់​​​ម៉ឺន​ដុល្លារ​នៅ​ខេត្ត​កំពង់​ធំ​​​​​​​​​​​​​​​​​​​​​​​​​​​

អត្ថបទ៖ ឆុង ស៊ីណាន

អត្ថបទថ្មី