ដំណឹង​ល្អ​! គម្ពីរ​គុន​ល្បុក្កតោ​៣​​ពាន់​ក្បាច់​ក្នុង​១​ក្បាល​តម្លៃ​៤​ម៉ឺន​រៀល​

  • 2017-06-29 03:53:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

គម្ពីរ​ក្បាច់​គុន​បុរាណ​ខ្មែរ​«ល្បុក្កតោ»​ត្រូវ​បាន​​សម្ពោធ​ជា​ផ្លូវ​ការ​នា​ព្រឹក​ថ្ងៃ​ទី​២៩​ ខែ​មិថុនា​ ឆ្នាំ​២០១៧​នេះ​នៅ​ទី​ស្នាក់​ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​ក្រោម​អធិបតី​ភាព​ឯកឧត្តម​ ចាន់ សារុន។

ក្នុង​ពិធី​សម្ពោធ​ផ្លូវ​ការ​នេះ​បាន​បង្ហាញ​ថា គម្ពីរ​ក្បាច់​គុន​ល្បុក្កតោ​ចំនួន​៥​ពាន់​ក្បាល​នឹង​ត្រូវ​ដាក់​លក់​ជូន​ដល់​សាធារណជន​ដែល​ក្នុង​១​ក្បាល​តម្លៃ​៤​ម៉ឺន​រៀល​ខ្មែរ។ គម្ពីរ​គុន​នេះ​​១​ក្បាល​​មាន​៣​ពាន់​ក្បាច់​ដែល​​​មាន​ការ​រៀប​ចំ​ពី​ប្រកួត​ហាត់​ និង​មាន​ទាំង​រូប​ភាព​​ថែម​ទៀត​ផង។

ឯកឧត្តម ​វ៉ាត់​ ចំរើន​ អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​បាន​​ប្រកាស​ឲ្យ​គ្រប់​​បណ្ណាល័យ​​ និង​​កន្លែង​លក់​​សៀវភៅ​​ផ្សេង​ៗ​ បើ​ចង់​យក​គម្ពីរ​គុន​ល្បុក្កតោ​​ទៅ​លក់​បន្ត សូម​​ទាក់​ទង​មក​សហ័ន្ធ​កីឡា​ល្បុក្កតោ​កម្ពុជា​៕

អត្ថបទ៖ ជាន ចាន់រ៉ា