មកដឹងតម្រូវការ ដ៏តឹងរឹងមួយ សម្រាប់អ្នកបម្រើការ លើយន្តហោះ

  • 2017-06-29 03:50:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • អ្នក​មិន​ត្រឹមតែ តម្រូវ​ឲ្យ​មាន​ជំនាញ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្នែក​រាងកាយ​ក៏​សំខាន់​ផង​ដែរ
  • សិក្ខាកាម​ទាំង​អស់ ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​ពួកគេ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ដាច់​ខាត
  • តម្រូវ​ការ​គឺ​អាស្រ័យ​ទៅ​លើ​ភេទ

មាន​កិច្ចការ​ជា​ច្រើន ដែល​អ្នក​បម្រើការ​លើ​យន្តហោះ ត្រូវតែ​អាច​ធ្វើ​បាន ដើម្បី​ទទួល​បាន​ការងារ​មួយ​នេះ។ ក្នុង​ការ​បំពេញ​កាតព្វកិច្ច រយៈពេល​ជា​ច្រើន​ម៉ោង នៅ​លើ​កម្ពស់​រហូត​ដល់​ទៅ ១០ ០០០ ម៉ែត្រ​ពី​ដី ជួនកាល​ជួប​អាកាសធាតុ​គួរ​ឲ្យ​ខ្លាច និង​ឧបសគ្គ​ជា​ច្រើន ដូច្នេះ​តម្រូវការ​សម្រាប់​ការងារ​មួយ​នេះ មាន​ភាព​តឹងតែង​ខ្លាំង​ណាស់។

អ្នក​មិន​ត្រឹមតែ តម្រូវ​ឲ្យ​មាន​ជំនាញ​ល្អ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ផ្នែក​រាងកាយ​ក៏​សំខាន់​ផង​ដែរ។ សិក្ខាកាម​ទាំង​អស់ ត្រូវ​ឆ្លង​កាត់​ការ​វាយ​តម្លៃ​ផ្នែក​វេជ្ជសាស្ត្រ ប៉ុន្តែ​ពួកគេ​ត្រូវ​មាន​លក្ខខណ្ឌ​មួយ​ដាច់​ខាត។

អ្នក​បម្រើ​ការ​លើ​យន្តហោះ ត្រូវ​បាន​គេ​វាយ​តម្លៃ​លើ​កម្ពស់​អប្បបរមា ឬ កម្ពស់​នៃ​ការ​ឈោង​ដៃ ឬ​ក៏​ទាំង ២ តែម្ដង។ ក្រុមហ៊ុន​អាកាសចរណ៍​មួយ​ចំនួន ក៏​បាន​កំណត់​កម្ពស់​អតិបរមា ផង​ដែរ។

ជាក់ស្ដែង ក្រុមហ៊ុន​អាកាសចរណ៍ British Airways ជ្រើសរើស​តែ​បេក្ខជន ដែល​មាន​កម្ពស់​ចន្លោះ​ពី ១,៥៨ ម៉ែត្រ ដល់ ១,៨៥ ម៉ែត្រ​ប៉ុណ្ណោះ។ បន្ថែម​ពី​លើ​នេះ ពួកគេ​ត្រូវ​តែ​មាន​ទម្ងន់​សមាមាត្រ​ទៅ​នឹង​កម្ពស់ និង​អាច​ឈោងដៃ​ដល់​កម្ពស់ យ៉ាង​ហោច​ណាស់ ២,០១ ម៉ែត្រ។

ចំណែក​ឯ ក្រុមហ៊ុន​អាកាសចរណ៍ EasyJet វិញ បេក្ខជន​គួរ​តែ​មាន​កម្ពស់​ចន្លោះ​ពី ១,៦១ ម៉ែត្រ ដល់ ១,៩២ ម៉ែត្រ ដោយ​មិន​គិត​ពី​កម្ពស់​ស្បែក​ជើង ខណៈ​ក្រុមហ៊ុន​អាកាសចរណ៍ Ryanair គឺ ចន្លោះ​ពី ១,៥៨ ម៉ែត្រ ដល់ ១,៨៨ ម៉ែត្រ។ រីឯ​ក្រុមហ៊ុន​អាកាសចរណ៍Thomas Cook, Monarch និង Thomson សុទ្ធ​តែ​តម្រូវ​ឲ្យ​មាន​កម្ពស់​អតិបរមា ១,៥៨ ម៉ែត្រ​ដូច​គ្នា។

ចំពោះ​ក្រុមហ៊ុន​អាកាសចរណ៍ Singapore Airlines វិញ តម្រូវ​ការ​គឺ​អាស្រ័យ​ទៅ​លើ​ភេទ។ ស្ត្រី ត្រូវ​មាន​កម្ពស់​ចាប់​ពី ១,៥៨ ម៉ែត្រ​ឡើង​ទៅ ប៉ុន្តែ​បុរស​យ៉ាង​ហោច​ណាស់​ក៏ ១,៦៧ ម៉ែត្រ​ដែរ៕

ចុច​អាន៖

ប្រភព៖ Mirror   ប្រែ​សម្រួល៖ សេង ឡុង