ការពិត កូនច្បង មានភាពឆ្លាតវៃជាង កូនប្អូន ដោយសារតែ មូលហេតុនេះ

  • 2017-06-27 07:21:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កូន​ដំបូង មាន​ភាព​ឆ្លាតវៃ ជាង​ប្អូន​បង្កើត​របស់​ពួកគេ ដោយសារតែ ទទួល​បាន​ការ​ជំរុញ​ផ្លូវចិត្ត​ច្រើន​ពី​ឪពុកម្ដាយ
  • កូនទី១ ទទួល​បាន​ពិន្ទុ​ប្រលង​សមត្ថភាព IQ ខ្ពស់​បំផុត
  • ឪពុកម្ដាយ​ហាក់​ចំណាយ​ពេល​តិច លើ​សកម្មភាព​ខួរក្បាល ជាមួយ​កូន​ប្អូន

ការ​ស្រាវជ្រាវ​ថ្មី​មួយ បាន​បង្ហាញ​ថា កុមារ​ដែល​ជា​កូន​ដំបូង មាន​ភាព​ឆ្លាតវៃ​ជាង​ប្អូន​បង្កើត​របស់​ពួកគេ ដោយសារតែ ពួកគេ​ទទួល​បាន ការ​ជំរុញ​សមត្ថភាព​ខួរក្បាល​កាន់តែ​ច្រើន​ពី​ឪពុកម្ដាយ នៅ​ក្នុង​ឆ្នាំ​ដំបូង។

អ្នក​សេដ្ឋកិច្ច​នៅ​ឯ​សកលវិទ្យាល័យ University of Edinburgh របស់​ប្រទេស​ស្កុតឡែន បាន​បញ្ជាក់​ដើម្បី​បញ្ចប់​ការ​សង្ស័យ លើ​ការ​អះអាង​នេះ ដោយ​រក​ឃើញ​ថា កូនទី១ ទទួល​បាន​ពិន្ទុ​ប្រលង​សមត្ថភាព IQ ខ្ពស់​បំផុត ចាប់​តាំង​ពី​អាយុ ១ ឆ្នាំ។

ក្រុម​អ្នកស្រាវជ្រាវ​ខាងលើ បាន​សហការ​ជាមួយ ក្រុម​មួយ​ផ្សេង​ទៀត ដែល​មក​ពី​សកលវិទ្យាល័យ Sydney University របស់​ប្រទេស​អូស្ត្រាលី ដោយ​ត្រួតពិនិត្យ​មើល​ទិន្នន័យ ពី​កុមារ​ចំនួន ៥ ០០០ នាក់ ដែល​ទទួល​បាន​ការ​ធ្វើ​តេស្ត អាន និង សម្គាល់​រូបភាព ក្នុងរយៈពេល ២ ឆ្នាំ​ម្ដង។ តាម​រយៈ​ការ​វិភាគ​លទ្ធផល ក្រុម​អ្នក​ស្រាវជ្រាវ បាន​រក​ឃើញ​ថា កូនច្បង តែង​ទទួល​បាន​ពិន្ទុ​ល្អ​ប្រសើរ លើ​ការ​ធ្វើ​តេស្ត ដែល​ទាក់ទង​ទៅ​នឹង​ការ​គិត។

ជាមួយ​គ្នា​នេះ​ដែរ គេ​បាន​រក​ឃើញ​ថា កុមារ​ទាំងអស់​សុទ្ធ​តែ​ទទួល​បាន កម្រិត​នៃ​ការ​គាំទ្រ​លើ​ផ្នែក​ផ្លូវចិត្ត​ស្មើៗ​គ្នា ប៉ុន្តែ​ឪពុកម្ដាយ​របស់​ពួកគេ ហាក់បីដូចជា ចំណាយ​ពេល​តិច លើ​ការ​ជំរុញ​សកម្មភាព​ខួរក្បាល ជាមួយ​កូន​ប្អូន​ទៅ​វិញ ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ការ​អាន​សៀវភៅ សិប្បកម្ម និង តន្ត្រី ជាដើម៕

ចុច​អាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម