មកដឹងអាយុរបស់អ្នក ដែលអាចធ្វើអ្វីមួយ ឡើងដល់ចំណុចកំពូល

  • 2017-06-28 02:38:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • មនុស្ស​ស្រី​មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​បុរស នៅ​អាយុ ២៣ឆ្នាំ
  • អាយុ​រៀបការ​ល្អ​បំផុត នៅ​អាយុ ២៦ឆ្នាំ
  • ប្រាក់​ខែ​របស់​មនុស្ស​ប្រុស ឡើង​ខ្ពស់​បំផុត នៅ​អាយុ ៤៨ឆ្នាំ

មាន​ករណី​ជាច្រើន ដែល​មនុស្ស​យើង​អាច​ធ្វើ​អ្វី​មួយដល់​ចំណុច​កំពូល នៅ​វ័យ​កណ្ដាល និង​វ័យ​ចំណាស់។ ប៉ុន្តែ​អ្នក​ក៏អាច​ធ្វើ​កិច្ចការ​ផ្សេង​ទៀត ដល់​ចំណុច​កំពូល នៅ​អាយុ​វ័យ​ក្មេង ផង​ដែរ។

ខាង​ក្រោម​នេះ គឺ​ជា​អាយុ​របស់​អ្នក ដែល​អាច​ធ្វើ​អ្វី​មួយ ឡើង​ដល់​ចំណុច​កំពូល៖

#១ ការ​រៀន​ភាសា​ទី២ គឺ​ងាយស្រួល​បំផុត នៅ​ពេល​អ្នក​មាន​អាយុ ៧ ឬ ៨ឆ្នាំ

#២ ថាមពល​ខួរក្បាល​ដំណើរ​ការ​ខ្លាំង​បំផុត នៅ​អាយុ ១៨ឆ្នាំ

#៣ មនុស្ស​ស្រី​មាន​ភាព​ទាក់ទាញ​បំផុត​សម្រាប់​បុរស នៅ​អាយុ ២៣ឆ្នាំ

#៤ ការ​ពេញចិត្ត​នឹង​ជីវិត​បំផុត កើត​មាន​ឡើង​ដំបូង នៅអាយុ ២៣ឆ្នាំ

#៥ កម្លាំង​ខ្លាំង​បំផុត នៅ​អាយុ ២៥ឆ្នាំ

#៦ អាយុ​រៀបការ​ល្អ​បំផុត នៅ​អាយុ ២៦ឆ្នាំ

#៧ ឆ្អឹង​រឹងមាំ​បំផុត នៅ​អាយុ ៣០ឆ្នាំ

#៨ ការ​រៀន​សម្គាល់​មុខ​មនុស្ស​ថ្មី​ល្អ​បំផុត នៅ​ពេល​អ្នក​មាន​អាយុ ៣២ឆ្នាំ

#៩ ប្រាក់​ខែ​របស់​មនុស្ស​ស្រី ឡើង​ខ្ពស់​បំផុត នៅ​អាយុ ៣៩ឆ្នាំ ឯ​បុរស នៅ​អាយុ ៤៨ឆ្នាំ

#១០ ការ​យល់​ដឹង​របស់​អ្នក អំពី​អារម្មណ៍​អ្នក​ដទៃ​មាន​កម្រិត​ខ្ពស់​បំផុត នៅ​អាយុ​ខ្ទង់ ៤០ និង ៥០ឆ្នាំ

#១១ ជំនាញ​លេខ​នព្វន្ត ឡើង​ដល់​កម្រិត​កំពូល នៅ​អាយុ ៥០ឆ្នាំ

#១២ កម្រិត​នៃ​ការ​ពេញ​ចិត្ត​ជីវិត​បំផុត កើត​ឡើង​ម្ដង​ទៀត នៅ​អាយុ ៦៩ឆ្នាំ

#១៣ ការ​ប្រើប្រាស់​វាក្យសព្ទ​បាន​ល្អ​បំផុត នៅ​អាយុ​ខ្ទង់ ៦០ និង ៧០ឆ្នាំ

#១៤ មនុស្ស​កាន់​តែ​ឈ្លាស​វៃ នៅ​ពេល​ពួកគេ​កាន់​តែ​ចាស់

#១៥ មនុស្ស​ភាគ​ច្រើន​ទំនង​ធ្វើ​ការ​សម្រេច​ចិត្ត​រឿង​ធំៗ នៅ​ពេល​អាយុ​របស់​ពួកគេ បញ្ចប់​ដោយ​លេខ ៩៕

ចុចអាន៖

ប្រភព៖ Independent   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម