OnePlus 5 ត្រឹម​តែ ១៩ វិនាទី​ប៉ុណ្ណោះ លក់​អស់​ ១០ ០០០ គ្រឿង​ទៅ​ហើយ​​

  • 2017-06-29 04:27:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ OnePlus 5 ដែល​កំពុង​អង្រួន​ទីផ្សារ​នៅ​ប្រទេស​ចិន កាល​ពី​ពេល​ថ្មីៗ​នេះ លក់​ចេញ​បាន​ជាង ១០ ០០០ គ្រឿង​ត្រឹម​តែ​រយៈពេល ១៩ វិនាទី​ប៉ុណ្ណោះ។

OnePlus 5 ដែល​ចេញ​លក់​លើ​វិបសាយ JD.com និង Weibo.com របស់​ចិន ធ្វើ​ឲ្យ​មាន​ការ​ភ្ញាក់​ផ្អើល ដោយ​ក្រុមហ៊ុន​​នេះ​បញ្ចេញ​​ទិន្នន័យ​លក់ OnePLus 5 បាន​ជាង ១០ ០០០ គ្រឿង​ត្រឹម តែ​រយៈពេល ១៩ វិនាទី។

​ការ​ចេញ​លក់ OnePlus 5 នេះ​មាន​ពីរ​ជើង ដោយ​ជើង​ទី ១ លក់​អស់​ខ្ទេច​គ្មាន​សល់ ចំណែក​ជើង​ទី ២ ត្រឹម​តែ ១៩ វិនាទី​លក់​បាន​ជាង ១០ ០០០ គ្រឿង​និង​កំពុង​បន្ត​លក់​ចេញ​ច្រើន​គ្រឿង​ទៀត។

រំព្ញក​ដែរ​ថា OnePlus 5 ស្មាតហ្វូន​កាមេរ៉ា​ភ្លោះ​ដែល​លក់​ដាច់​ជាង​គេ​នៅ​ចិន​នេះ មាន​ពីរ​ជម្រើស​គឺ​ពណ៍​ប្រផេះ​ជាមួយទំហំ RAM 6GB មាន​អង្គ​ផ្ទុក​ទិន្នន័យ 64GB និង​ពណ៍​ខ្មៅ​រលោង​ជាមួយ​ទំហំ RAM 8GB និង​អង្គ​ផ្ទុក​ទិន្នន័យ 128GB ប៉ុន្តែ​មិន​បាន​បញ្ជាក់​តម្លៃ​នោះ​ទេ​៕

អាន​បន្ត​៖

ប្រភព៖ Playfuldroid   ប្រែ​សម្រួល៖ រក្សា