Pacquiao ចង់​វាយ​ជាមួយ Floyd ម្ដង​ទៀត​ តែ​គ្រូ​ថា ឲ្យ​ស៊ី Jeff Horn សិន​ទៅ

  • 2017-06-29 04:46:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កំពូល​អ្នក​ប្រដាល់​អាស៊ី Manny Pacquiao ពិត​ជា​ចង់​វាយ​ម្ដង​ទៀត​ជាមួយ​អ្នក​ប្រដាល់​អាមេរិក Floyd Mayweather ប៉ុន្តែ​មុន​នឹង​រឿង​នេះ​កើត​ឡើង គេ​ត្រូវ​ផ្ដួល Jeff Hornសិន។ ​

Pacquiao និង​គ្រូ

Pacquiao និង Jeff Hornវ័យ​២៩​ឆ្នាំ​ត្រូវ​ប្រឈម​មុខ​ដាក់​គ្នា​​នៅ​ថ្ងៃ​ទី ២ ខែ កក្កដា​នៅ​ Suncorp Stadium ​ប្រទេស​អូស្ត្រាលី​ដើម្បី​ដណ្ដើម​ខ្សែ​ក្រវាត់ WBO welterweight championship។ Pacquiao គឺ​ជា​កំពូល​កីឡាករ​ម្នាក់ ប៉ុន្តែ​គ្រូ​បង្វឹក​របស់​គេ​លោក Freddie Roach បាន​និយាយថា Manny ត្រូវ​ប្រកួត​ឲ្យ​ល្អ​សិន​​ក្នុង​ជំនួប​ខាង​មុខ ប្រសិន​ចង់​ជួប​ដៃ​គូ​ចាស់ Mayweather។

ប្រាប់ Sky News លោក Roach បាន​និយាយ​ថា៖ "គេ(Pacquiao) ចង់​វាយ​ជាមួយ Floydម្ដង​ទៀត។ ដើម្បី​បាន​វាយ​ជាមួយ Mayweather គេ​ត្រូវ​បាន​បង្ហាញ​ភាព​ល្អ"។ តាម​ប្រវត្តិ​ប្រកួត Manny Pacquiao ឈ្នះ ៥៦ ចាញ់​៦ និង​ស្មើ​២។ ​៨​ប្រកួត​ចុងក្រោយ​គេ​ចាញ់​ដល់​ទៅ​៣​ដង ក្នុង​នោះ​ចាញ់​ចុងក្រោយ​ ក្រោម​ដៃ​របស់ Floyd ឆ្នាំ​២០១៥៕ ​

ចុចអាន៖​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ