ភាពយន្តខ្មែរ ៣រឿង ដែលបញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ផង និងរោងកុនផង
- 2017-07-01 02:30:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ភាពយន្តខ្មែរ ៣រឿង ដែលបញ្ចាំងនៅលើប៉ុស្តិ៍ទូរទស្សន៍ផង និងរោងកុនផង
ចន្លោះមិនឃើញ
ស្រពពេលដែលវិស័យភាពយន្តកំពុងរីកដុះដាលជាលំដាប់ ក៏មានសមិទ្ធិផលភាពយន្តខ្មែរល្អៗជាហូរហែរនៅតាមត្រូវបានផលិតជាបន្តបន្ទាប់មិនថាជារឿងភាគ ឬដុំនោះទេ លើសពីនោះក៏មានរឿងខ្លះត្រូវបានផលិតជាភាគខ្សែភាពយន្តភាគសម្រាប់ទូរទស្សន៍ និងដុំសម្រាប់កុនផងដែរ។
នៅពេលថ្មីៗនេះ ភាពយន្តដែលត្រូវចបានផលិតឡើងដើម្បីបញ្ចាំងនៅរោងកុនផង និងទូរទស្សន៍មានចំនួន៣រឿងគឺ៖
១. "មន្តស្នេហ៍លេខា" ៖ ភាពយន្តដែលបម្លែងចេញពីប្រលោមលោកនេះ កំពុងបញ្ចាំងនៅលើកកញ្ចក់ទូរទស្សន៍ PNN និងត្រៀមបញ្ចាំងក្នុងរោងភាពយន្តពាក់កណ្ដាលខែកក្កដាខាងមុននេះហើយ។ ក្នុងនោះលោក អ៊ិន សុភិន ចាហ្វាងផលិតកម្មមហាហង្ស បញ្ជាក់ថា ក្នុងរោងកុន គឺខុសគ្នាដាច់ជាមួយតែម្ដងលើទូរទស្សន៍តែម្ដង។
២. "នាងនាថបាត់ដំបង" ៖ ភាពយន្តថ្មីនេះ គឺថតតាមលំនាំរឿងព្រេងខ្មែរនេះ បានបង្ហាញខ្លួននៅតាមរោងភាពយន្តរួចហើយតាំងពីដើមខែ មិថុនា មកម្ល៉េះ ទើបតែបញ្ចាំងលើកញ្ចក់ទូរទស្សន៍ប៉ុស្តិ៍កាលពីថ្ងៃច័ន្ទ ដើមសប្ដាហ៍នេះប៉ុណ្ណោះ។
៣. "ហ្លួងព្រះស្ដេចកន" ៖ ភាពយន្តមួយទៀតដែលត្រៀម នឹងអង្រួនវិសយសោតទស្សន៍ខ្មែរនេះ ក៏មិនខុសពីភាពយន្ត២ខាងលើដែរ។ ដោយរឿងនេះ ត្រៀមបង្ហាញខ្លួននៅលើទូរទស្សន៍ PNN និងតាមបណ្ដារោងកុននានាក្នុងពេលឆាប់។
អាន៖ ធ្លាយព័ត៌មានរសើបមួយពីរឿង "ហ្លួងព្រះស្ដេចកន" ....
អាន៖ ចំណុចមួយដែលផលិតករដទៃតែងតែរិះគន់ តែ ចាន់ណា រ៉ូណាន់ នៅតែបន្តធ្វើ
អាន៖ ជុំវិញភាពយន្តជាតិ