ត្រួសៗ​ពី​ស្លាកយីហោ​ក្រុមហ៊ុន​ទូរសព្ទ​ចិន​​ពេញ​និយម​ទាំង ១២

  • 2017-07-02 06:04:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​ប្រិយមិត្ត​ធ្លាប់​ស្គាល់​ស្លាកយីហោ​ក្រុមហ៊ុន​ទូរសព្ទ​ចិន​ច្រើន​ដែរ​ឫ​ទេ? ​ថ្ងៃ​នេះ Sabay បង្ហាញ​ត្រួសៗ​អំពី​ម៉ាក​នៃ​ស្មាតហ្វូន​ទាំង ១២ ក្នុង​ប្រទេស​ចិន ដែល​មាន​ដូច​ខាង​ក្រោម ៖

១. Huawei:

Huawei Technologies Co. Ltd គឺ​ជា​ក្រុមហ៊ុន​បណ្ដាញ​ទូរគមនាគមន៍​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ Shenzhen ខេត្ត​ក្វាងទុង។ ស្ថាបនិក​ក្រុមហ៊ុន​នេះ​គឺ​លោក Ren Zhengfei បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៧ ហើយ​បច្ចុប្បន្ន​មាន CEO លោក Ren Zhengfei។

ស្មាតហ្វូន​ល្បី​បំផុត​របស់ Huawei សព្វថ្ងៃ​រួមមាន​ម៉ូដែល​ P10, P10 Plus និង Mate 9 ជាដើម។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Huawei ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៣ ក្នុង​លោក។​​​

២. OPPO:

OPPO Electronics Corp. គឺ​ជា​ក្រុមហ៊ុន​ផលិត​ទូរសព្ទ​ចល័ត​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ដុងហ្គុន ខេត្ត​ក្វាងទុង។ ស្ថាបនិក​ក្រុមហ៊ុន​នេះ​រួមមាន​លោក​ Tony Chen និង Piyush Chandra ហើយ​បង្កើត​ឡើង​នា​ឆ្នាំ ២០០៤។ ស្មាតហ្វូន​ពេញ​និយម​បំផុត​បច្ចុប្បន្ន​រួមមាន​ម៉ូដែល​ R11/R11 Plus, F3 និង F3 Plus។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ OPPO ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៤ ក្នុង​លោក។

៣. VIVO:

VIVO ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​របស់​ប្រទេស​ចិន ដែល​ផ្ដោត​លើ​ការ​អភិវឌ្ឍ, ការ​រចនា,​ ការ​ផលិត​ស្មាតហ្វូន និង​សេវាកម្ម​អនឡាញ។ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ដុងហ្គុន ខេត្ត​ក្វាងទុង។ ស្ថាបនិក​បង្កើត​ក្រុមហ៊ុន​នេះ​ឡើង ជា CEO តែ​មួយ នា​ពេល​បច្ចុប្បន្ន គឺ​លោក Shen Wei បង្កើត​នា​ឆ្នាំ ២០០៩។

ស្មាតហ្វូន​ពេញ​និយម​បំផុត​រួម​មាន​ម៉ូដែល V5s, V5 Plus និង V3Max ជា​ដើម។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ VIVO ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៥ ក្នុង​លោក។

៤. OnePlus:

OnePlus ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​មួយ ដែល​បង្កើត​ឡើង​នា​ឆ្នាំ ២០១៣ ដោយ​ស្ថាបនិក​លោក Pete Lau និង Carl Pei ហើយ​មាន​ស្នាក់​ការ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen ។ ជា​ក្រុមហ៊ុន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ OPPO Electronics ព្រោះ​ស្ថិត​នៅ​ក្រោម​ទ្រនំ​តែ​មួយ​នៃ​ក្រុមហ៊ុន BBK Electronics។

ម៉ូដែល​ពេញ​និយម​បំផុត​របស់ OnePlus រួម​មាន OnePlus 5 និង OnePlus 3T កាល​ពី​ឆ្នាំ​កន្លង​ទៅ។​

៥. Xiaomi:

Xiaomi Inc. គឺ​ជា​ក្រុមហ៊ុន​អេឡិចត្រូនិក​មាន​ស្នាក់​ការ​កណ្ដាល​នៅ​ទីក្រុង​ប៉េកាំង។ បង្កើត​ឡើង​នា​ឆ្នាំ ២០១០ មាន​ CEO លោក Lei Jun ។ ចំណូល​គិត​ត្រឹម​ឆ្នាំ ២០១៥ មាន​ដល់ ១២,៥ ពាន់​លាន​ដុល្លារ។​

ម៉ូដែល​ពេញ​និយម​បំផុត​រួមមាន Mi Mix, Mi 6 និង Redmi Note 4។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Xiaomi ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៦ ក្នុង​លោក។

៦. Lenovo:

Lenovo Group Ltd ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង​ប៉េកាំង។ ស្ថាបនិក​លោក Liu Chuanzhi បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៤ ហើយ​មាន​ CEO លោក Yang Yuanqing។

ម៉ូដែល​ពេញ​និយម​បំផុត​រួម​មាន​ Z2 Plus, ត្រកូល P និង K។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Lenovo ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៨ ក្នុង​លោក។

៧. Alcatel:

Alcatel ជា​ក្រុមហ៊ុន​ស្មាតហ្វូន​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ TCL Corporation បង្កើត​ឡើង​នា​ឆ្នាំ ២០០៤។ ស្មាតហ្វូន​ពេញ​និយម​បំផុត​របស់​ក្រុមហ៊ុន​នេះ​គឺ Alcatel OneTouch។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ Alcatel ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ១០ ក្នុង​លោក។

៨. Coolpad:

Coolpad Group Limited ដែល​ត្រូវ​បាន​គេ​ស្គាល់​ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ស្ថិត​ក្រោម​ការ​គ្រប់គ្រង​របស់ Caymans បាន​បង្កើត​ឡើង​នា​ឆ្នាំ ១៩៩៣ ដោយ​ស្ថាបនិក​ Deying Guo។ គិត​ត្រឹម​ចុង​ឆ្នាំ ២០១៥ មាន​បុគ្គលិក​សរុប ៥,៦៣៤ នាក់។ ម៉ូដែល​ពេញ​និយម​បំផុត​រួម​មាន​ម៉ូដែល Cool Play 6, Note 5 Lite និង Defiant ជាដើម។

៩. Gionee:

Gionee ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន បង្កើត​ឡើង​នា​ឆ្នាំ ២០០២ ដោយ​ស្ថាបនិក​លោក Liu Lirong មាន​ទីស្នាក់ការ​កណ្ដាល​នៅ​ទីក្រុង Shenzhen ខេត្ត​ក្វាងទុង។ បច្ចុប្បន្ន​មាន​បុគ្គលិក​សរុប​ប្រមាណ ៨ ពាន់​នាក់។ ម៉ូដែល​ពេញ​និយម​បំផុត​រួមមាន Elife S7, S5.5 និង S5.1 ជា​ពពួក​ស្មាតហ្វូន​មាន​កម្រាស់​ស្ដើង​បំផុត។

១០. ZTE:

ZTE Corporation ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូរគមនាគមន៍​បង្កើត​ឡើង​នា​ឆ្នាំ ១៩៨៥ ដោយ​ស្ថាបនិក​លោក Hou Weigui មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Shenzhen ខេត្ត​ក្វាងទុង។

ចំណូល​សរុប​គិត​ក្នុង​ឆ្នាំ ២០១៤ មាន ៨១,៤៧ លាន​យន់ ហើយ​ស្មាតហ្វូន​ពេញ​និយម​បំផុត​រួម​មាន​ ​​​​​​​​​​​​​​​​​​​​​​​​Nubia Z17, Axon 7s និង Nubia Z17 Mini។គិត​ត្រឹម​ចុង​ឆ្នាំ ២០១៦ ZTE ជាប់​ជា​ក្រុមហ៊ុន​ផលិត​ស្មាតហ្វូន​លំដាប់​ទី ៧ ក្នុង​លោក។

១១. Meizu:

Meizu Technology Co., Ltd ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ទីក្រុង Zhuhai ខេត្ត​ក្វាងទុង បង្កើត​ឡើង​នា​ឆ្នាំ ២០០៣ ដោយ​ស្ថាបនិក​លោក Jack Wong។ ស្មាតហ្វូន​ពេញ​និយម​រួម​មាន​ម៉ូដែល M5s, M5 Note និង M3x។​

១២. LeEco:

Le.com ជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ដែល​មាន​ទីស្នាក់ការ​កណ្ដាល​ក្នុង​ស្រុក​ Chaoyang ក្រុង​ប៉េកាំង។ បង្កើត​ឡើង​នា​ឆ្នាំ ២០០៤ ដោយ​ស្ថាបនិក​លោក Jia Yuetingស្មាតហ្វូន​ពេញ​និយម​រួម​មាន​ម៉ូដែល Le Pro 3, Le 1s Eco និង Le Max 2 ជាដើម។ ប្រាក់​ចំណូល​សរុប​នៅ​ឆ្នាំ ២០១៥ ទទួល​បាន​ជាង ១៣ ពាន់​លាន​យន់៕

ចុចអានបន្ត ៖

ប្រភព៖ Wikihow | Wikipedia | en.m.wikipedia.org   ប្រែសម្រួល៖ កៅ រក្សា

អត្ថបទថ្មី