Galaxy Note 7 អត់​ផ្ទុះថ្ម​ បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ហើយ​

  • 2017-07-03 01:23:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទីបំផុត​ក្រុមហ៊ុន​ទូរសព្ទ​​​កូរ៉េ​ខាង​ត្បូង​ LG Uplus បាន​បើក​ទទួល​ការ​កុម្ម៉ង់​ទិញ​ Galaxy Note 7 ឬ Galaxy Note FE (Fan Edition) ហើយ។

Galaxy Note FE នេះ​ដូច​​ជា​ម៉ូដែល Galaxy Note 7 ​ចេញ​លក់​កាល​ពី​ឆ្នាំ​ទៅ​ដែរ ដោយ​វា​ជា​ប្រភេទ​ជួសជុល​ថ្ម​រួច​លែង​មាន​បញ្ហា​ថ្ម​ដូច​ពី​មុន។ អ្វី​ដែល​ខុស​គ្នា​គឺ​ត្រង់​ទំហំ​ថ្ម​ដោយ​គេ​បាន​បន្ថយ​ពី​ទំហំ​ 3500 mAh មក​ទំហំ​ត្រឹម​ 3200 mAh វិញ។

Galaxy Note FE ត្រូវ​បាន​កំណត់​លក់​ត្រឹម​ ៤៥០ ០០០ គ្រឿង​ប៉ុណ្ណោះ​ក្នុង​ប្រទេស​កូរ៉េ​ខាង​ត្បូង។ ត្បិត​ថា​ LG Uplus មិន​បាន​បញ្ជាក់​ពី​តម្លៃ​លក់​ Galaxy Note FE ប៉ុន្តែ​គេ​រំពឹង​ថា​​នឹង​មាន​តម្លៃ​លក់​ ៧០០ ០០០ វ៉ុន (រូបិយប័ណ្ណ​កូរ៉េ​ខាង​ត្បូង) ដែល​ស្មើ​ប្រមាណ​ ៦១១ ដុល្លារ។ យោង​តាម​រូប​ផ្សព្វផ្សាយ​របស់​ LG Uplus នេះ​ដែរ បាន​បញ្ជាក់​ថា​ Galaxy Note FE នឹង​ចាប់​ផ្ដើម​លក់​នា​ថ្ងៃ​ទី ៧ ខែ​កក្កដា​ ខាង​មុខ៕​​​

ចុចអាន៖

ប្រភព៖ PhoneArena   ប្រែ​សម្រួល៖ សុខហេង