បើ​មិន​ពេញ​ចិត្ត​ ​៣​ ​ចំណុច​នេះ​កុំ​រង់ចាំ​ទិញ​ ​iPhone 8​ ​អី!

  • 2017-07-02 04:24:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 8 ត្រូវ​បាន​គេ​រំពឹង​ទុក​នឹង​បង្ហាញ​ខ្លួន​ជា​ផ្លូវការ​នា​ខែ​កញ្ញា​ ​២០១៧​ ​ខណៈ​ស្រប​គ្នា​នោះ​មាន​របាយការណ៍​នៃ​ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​អំពី​វា។ មាន ៣ ចំណុច​ធំៗ​ ​ជា​​តម្រុយ​ច្បាស់​បំផុត ហើយ​បើ​អ្នក​គិត​ថា​អ្នក​មិន​អាច​ទទួល​យក​បាន​ទេ ដូច្នេះ​សូម​កុំ​រង់​ចាំ​ទិញ iPhone 8 អី។

១. កុំ​រង់​ចាំ​បើ​អ្នក​ចង់​ប្រើ​ស្មាតហ្វូន​អេក្រង់​តូច​ល្មម:

អ្នក​វិភាគ​ជា​ច្រើន​ ​បាន​ប៉ាន់​ប្រមាណ​ស្រដៀងៗ​គ្នា​ iPhone 8 នឹង​មាន​អេក្រង់​កោង​ប្រភេទ​ផ្ទៃ​ពេញ ទំហំ ៥,៨ អ៊ីញ ដែល​ទំហំ​នេះ​ធំ​ជាង iPhone 7 Plus ថែម​ទៀត​ផង។ បច្ចុប្បន្ន​ iPhone 7/7 Plus មាន​អេក្រង់ ៤,៧ អ៊ីញ និង ៥,៥ អ៊ីញ។ និយាយ​រួម​បើ​អ្នក​ស្រលាញ់​ត្រឹម​អេក្រង់ ៤,៧ អ៊ីញ អ្នក​ក៏​គួរ​ជ្រើសរើស​យក​ iPhone 7 ឫ​បង្វែរ​អារម្មណ៍​ជាមួយ​ស្មាតហ្វូន Android ដទៃៗ​ទៀត​ដែល​មាន​អេក្រង់​ប្រហែល​នោះ។

​២. កុំ​រង់​ចាំ​បើ​អ្នក​មិន​ពេញចិត្ត​នឹង​តម្លៃ:

តម្លៃ​ថោក​បំផុត​របស់ iPhone 7 គឺ​ផ្ដើម​ពី ៦៤៩ ដុល្លារ និង iPhone 7 Plus ថ្លៃ ៧៦៩ ដុល្លារ។ ពាក្យ​ចចាមអារ៉ាម​ជា​ច្រើន​បាន​សង្កត់​ធ្ងន់​លើ​ការ​បំពាក់​អេក្រង់​ OLED របស់​ iPhone 8 ហើយ​មាន​ការ​វិវត្ត​បន្ថែម​នូវ​អង្គគណនា​ម៉ាស៊ីន​មួយ​កម្រិត​ទៀត និង​មុខងារ​សាក​ថ្ម​ឥត​ខ្សែ​ (Wireless Charging)។

ក្រោយ​ការ​ស្មាន​ទុក​ជា​មុន​នៃ​តម្លៃ​គ្រឿង​ខាង​លើ អ្នក​វិភាគ​ហ៊ាន​សន្មត​ថា​ iPhone 8 នឹង​មាន​តម្លៃ​ដល់​ខ្ទង់ ១ ពាន់​ដុល្លារ។ បើ​គិត​ថា​អ្នក​មិន​ចង់​ចំណាយ​ច្រើន​លើ​ការ​ទិញ​ស្មាតហ្វូន ឫ​ចង់​សន្សំ​លុយ​ទិញ​របស់​ប្រើប្រាស់​ផ្សេង​ អ្នក​ក៏​គួរ​ឈប់​គិត​ពី​វា​ទៀត​ទៅ។​​​

៣. កុំ​រង់ចាំ​បើ​អ្នក​មិន​ពេញ​ចិត្ត iOS 11:

​បច្ចុប្បន្ន​ ​Apple បាន​ដាក់​ឲ្យ​ប្រើប្រាស់​បណ្តើរៗ​នូវ​កំណែ​សាកល្បង iOS 11 ជំនាន់ Beta ម្ល៉ោះ​ហើយ​អ្នក​ដែល​ចង់​ទិញ iPhone 8 អ្នក​អាច​មើល​បាន ថា​តើ​ប្រព័ន្ធ iOS 11 មាន​លក្ខណៈ​ពិសេស​ដូច​ដែល​អ្នក​ចង់​បាន​ហើយ​ឫ​នៅ​ ​ព្រោះ​ជំនាន់​នេះ​វា​នឹង​មាន​លើ​ ​iPhone 8 ចេញ​ពី​ប្រអប់​ស្រាប់។ មនុស្ស​មួយ​ភាគ​តូច​ក៏​ធ្លាប់​មាន​គំនិត​គិត​ថា iOS ថ្មី ពិបាក​ប្រើ មាន​កម្មវិធី​ច្រើន ហើយ​បែរ​ជា​ចូលចិត្ត​ iOS ចាស់​ទៅ​វិញ។ បើ​អ្នក​ជា​មនុស្ស​ប្រភេទ​នេះ សូម​កុំ​យក​ពេលវេលា​រង់ចាំ iPhone ជំនាន់​ក្រោយ។

សរុប​រួម​ពួក​យើង​មិន​មាន​ន័យ​ថា​ប្រិយមិត្ត​ទាំង​អស់​មិន​គួរ​ទិញ iPhone ជំនាន់​ក្រោយ​ទេ ផ្ទុយ​ទៅ​វិញ​នេះ​គ្រាន់​ជា​ការ​ផ្ដល់​យោបល់​ខ្លះៗ ជៀសវាង​អ្នក​ប្រើ​មួយ​ចំនួន ដែល​នឹង​ទិញ iPhone ​មាន​តម្លៃ​ថ្លៃ​ហើយ បែរ​ជា​មិន​ត្រូវ​ចិត្ត​ថែមទៀត៕

ចុចអានបន្ត ៖

ប្រភព៖ GottabeMobile   អត្ថបទ ៖ កៅ រក្សា

អត្ថបទពេញនិយម