Drone ជ្រមុជទឹក បញ្ជាដូចលេងហ្គេម តម្លៃទាបបំផុតស្មើកូនរថយន្តមួយ
- 2017-07-03 02:24:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Drone ជ្រមុជទឹក បញ្ជាដូចលេងហ្គេម តម្លៃទាបបំផុតស្មើកូនរថយន្តមួយ
ចន្លោះមិនឃើញ
ក្រុមហ៊ុន Blueye Robotics បានធ្វើការប្រកាសបង្ហាញ Drone ជ្រមុជទឹក ២ ប្រភេទ ដែលប្រភេទ Pioneer លក់តម្លៃទាបបំផុត ៣ ពាន់ដុល្លារ និង ROVs តម្លៃចន្លោះពី ៥ ពាន់ទៅ ១ មុឺនដុល្លារ។
សមត្ថភាពអាចជ្រមុជទឹកដល់ជម្រៅ ១៥០ ម៉ែត្រ ជ្រៅជាង ៨ ដងធៀបទៅនឹងឧបករណ៍ជ្រមុជទឹកដែលគេនិយមប្រើ SCUBA។ តួខ្លួនមិនស្រាលពេក ក៏មិនធ្ងន់ពេកប្រមាណ ៨ គ.ក។ វាបានបំពាក់នូវកាមេរ៉ា HD អាចថតវីដេអូនូវកម្រិត 1080p លក្ខខណ្ឌ 30fps។ អ្នកប្រើអាចបញ្ជាវាបានតាមរយៈដៃហ្គេម Bluetooth ធម្មតាក៏បាន ឫតាមរយៈកម្មវិធីលើស្មតហ្វូនរបស់អ្នកផ្ទាល់។ CEO របស់ Blueye លោក Eric Dyrkoren បានថ្លែងថា បេសកកម្មរបស់ក្រុមហ៊ុនលោក គឺចង់បង្កើតនូវបច្ចេកវិទ្យាទំនើបផុតលេខនៃនាវាមុជទឹក ROV សម្រាប់អតិថិជនអ្នកប្រើប្រាស់។
កន្លងទៅគេក៏បានតេស្តសាកល្បង នូវសមុទ្រប្រទេសន័រវែស ហើយក៏សង្កេតឃើញដំណើរការបានល្អប្រសើរមិនថានៅក្នុងទីតាំងមានទឹកកកក្ដី។ សម្រាប់តម្លៃ ៣ ពាន់ដុល្លារ លក់ជូនពិសេសចំពោះអ្នក Pre-Order ទុកជាមុនប៉ុណ្ណោះ ខណៈតម្លៃចេញលក់ផ្លូវការជាធម្មតាគឺប្រមាណ ៣,៥៥០ ដុល្លារឯ ណោះ។
ចុចអានបន្ត