មហាសេដ្ឋី ៣ រូបចំណាយពេលមាសដើម្បីលេងហ្គេម
- 2017-07-03 03:16:53
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មហាសេដ្ឋី ៣ រូបចំណាយពេលមាសដើម្បីលេងហ្គេម
ចន្លោះមិនឃើញ
ការលេងហ្គេមអាចជាការខ្ជះខ្ជាយពេលវេលាដ៏មានតម្លៃមួយសម្រាប់មហាសេដ្ឋីទឹកប្រាក់ពាន់លានដុល្លារ តែទោះយ៉ាងណាមានមហាសេដ្ឋីចំនួន ៣ រូបដែលគេដឹងថាជាអ្នកចូលចិត្តលេងហ្គេម។ បុគ្គលទាំង ៣ រូបរួមមាន៖
លោក Bill Gates
ក្នុងនាមជាបុគ្គលដែលមានជាងគេក្នុងលោកមានទឹកប្រាក់ជិត ៩០ ពាន់លានដុល្លារ លោក Bill Gates បានចំណាយពេលវេលាមាសរបស់ខ្លួនដើម្បីលេងហ្គេមដូចជា Wii Sports និង ពពួកហ្គេម Kinect ដែលសុទ្ធជាផលិតផលរបស់ Microsoft។
លោក Jeff Bezos
ស្ថាបនិក Amazon ដែលមានទ្រព្យសម្បត្តិសរុប ៨១ ពាន់លានដុល្លាររូបនេះ ក៏ជាម្ចាស់សេវាកម្មហ្គេមអនឡាញ Twitch ដ៏ល្បីឈ្មោះមួយផងដែរ ហើយហ្គេមដែលមហាសេដ្ឋីរូបនេះចូលចិត្តបំផុតគឺ League of Legends។
លោក Mark Zuckerberg
បិតា Facebook ដែលជាបណ្ដាញទំនាក់ទំនងសង្គមធំជាងគេក្នុងលោករូបនេះក៏ជា Gamer (អ្នកចូលចិត្តលេងហ្គេម) មួយរូបដែរ។ Mark ធ្លាប់លើកឡើងថាហ្គេមសំណព្វចិត្តរបស់ខ្លួនគឺ SongPop, Civilization និង Farmville។ សេដ្ឋីរូបនេះក៏ធ្លាប់និយាយដែរថាហ្គេមគឺជាធ្នាក់ដែលនាំលោកចូលទៅកាន់ពិភព Programming៕
ចុចអាន៖
Gameloft អាប់ដែតហ្គេមចោរលួចឡានថ្មី ដុតលោក Trump ពេញទំហឹង
បណ្តាញសង្គម Facebook កាន់តែល្បី រីកតាំងពីទីក្រុងដល់ជនបទ