-
គេបានរកឃើញ ទីក្រុងអាមេរិកទាំង ១០ ដែលអាក្រក់ និងពិបាករស់នៅបំផុត
-
គេហទំព័រ 24/7 Wall St. ដែលប្រើប្រាស់ទិន្នន័យឆ្នាំ២០១៥ ចាត់ថ្នាក់ទៅលើកត្តា ៩ ប្រភេទធំៗ
កាលពីពេលថ្មីៗនេះ គេបានរកឃើញ ទីក្រុងអាមេរិកទាំង ១០ ដែលអាក្រក់ និងពិបាករស់នៅបំផុត។ នេះបើយោងតាម គេហទំព័រ 24/7 Wall St. ដែលប្រើប្រាស់ទិន្នន័យឆ្នាំ២០១៥ ចាត់ថ្នាក់ទៅលើកត្តា ៩ ប្រភេទធំៗ ដូចជា ឧក្រិដ្ឋកម្ម ប្រជាសាស្រ្ត សេដ្ឋកិច្ច ការអប់រំ បរិស្ថាន សុខាភិបាល ផ្ទះសម្បែង ហេដ្ឋារចនាសម្ព័ន្ធ និង ការកម្សាន្ត។
ទោះជាយ៉ាងណា មានតែទីក្រុងដែលមានប្រជាជន ច្រើនជាង ៦៥ ០០០ នាក់ នៅក្នុងឆ្នាំ២០១៥ ប៉ុណ្ណោះ ដែលត្រូវបានរាប់បញ្ចូលក្នុងបញ្ជីនោះ។
ខាងក្រោមនេះគឺជា ទីក្រុងអាមេរិក ទាំង ១០ អាក្រក់ និងពិបាករស់នៅបំផុត៖
#១ ទីក្រុង Detroit, រដ្ឋ Michigan
- ចំនួនប្រជាជន៖ ៦៧៧ ១២៤ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ៤២ ៦០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ៣៩,៨ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ១៤,២ ភាគរយ
#២ ទីក្រុង Birmingham, រដ្ឋ Alabama
- ចំនួនប្រជាជន៖ ២១៤ ៩១១ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ៩៣ ០០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៩,២ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ២៥,៣ ភាគរយ
#៣ ទីក្រុង Flint, រដ្ឋ Michigan
- ចំនួនប្រជាជន៖ ៩៨ ២៩៧ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ២៥ ៩០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ៤០,៨ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ១១,៨ ភាគរយ
#៤ ទីក្រុង St Louis, រដ្ឋ Missouri
- ចំនួនប្រជាជន៖ ៣១៥ ៦៨៥ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ១៣០ ៨០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៤,៩ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ៣៤,៧ ភាគរយ
#៥ ទីក្រុង Memphis, រដ្ឋ Tennessee
- ចំនួនប្រជាជន៖ ៦៥៥ ៧៦០ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ៩៤ ៤០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៦,២ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ២៤,៩ ភាគរយ
#៦ ទីក្រុង Milwaukee, រដ្ឋ Wisconsin
- ចំនួនប្រជាជន៖ ៦០០ ១៥៤ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ១១៤ ០០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៦,៨ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ២៣,៩ ភាគរយ
#៧ ទីក្រុង Albany, រដ្ឋ Georgia
- ចំនួនប្រជាជន៖ ៧១ ១០៩ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ៩២ ៦០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ៣២ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ១៩ ភាគរយ
#៨ ទីក្រុង Hartford, រដ្ឋ Connecticut
- ចំនួនប្រជាជន៖ ១២៤ ០១៤ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ១៥៩ ២០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៨,៣ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ១៦,៩ ភាគរយ
#៩ ទីក្រុង Merced, រដ្ឋ California
- ចំនួនប្រជាជន៖ ៨២ ៤៤០ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ២០៤ ៤០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ៣៥,១ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ១៩,៥ ភាគរយ
#១០ ទីក្រុង Wilmington, រដ្ឋ Delaware
- ចំនួនប្រជាជន៖ ៧១ ៩៥៧ នាក់
- តម្លៃផ្ទៃជាមធ្យម៖ ១៦០ ៣០០ ដុល្លារ
- អត្រាភាពក្រីក្រ៖ ២៦ ភាគរយ
- ចំនួនប្រជាជនដែលមានសញ្ញាប័ត្របរិញ្ញាបត្រ ឬលើនេះ៖ ២៥,៤ ភាគរយ
ចុចអាន៖
ប្រភព៖
Dailymail
ប្រែសម្រួល៖ សេង ឡុង