ដឹង​ទេ​ ​តើ​ព្រះអាទិត្យ​មាន​អាយុ​ប៉ុន្មាន​ ​ហើយ​អស់​ពន្លឺ​នៅ​ពេល​ណា?

  • 2017-07-04 01:55:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើ​អាច​ដឹង​ពី​អាយុ​ព្រះអាទិត្យ​ដោយ​របៀប​ណា​?

វិធី​កំណត់​អាយុ​របស់​ព្រះអាទិត្យ​ ​គឺ​គេ​សិក្សា​ទៅ​លើ​វត្ថុ​នានា​ដែល​ប្រមូល​បាន​ពី​គន្លង​គោចរ​របស់​វា​ ​ហើយ​មក​ដល់​បច្ចុប្បន្ន​ព្រះអាទិត្យ​មាន​អាយុ​ប្រមាណ​ ​៤ ៥០០​ ​លាន​ឆ្នាំ។

តើ​ព្រះអាទិត្យ​អាច​បញ្ចេញ​ពន្លឺ​បាន​យូរ​ប៉ុណ្ណា​?

ព្រះអាទិត្យ​អាច​បញ្ចេញ​ពន្លឺ​ក្នុង​រយៈពេល​ប្រមាណ​ ​៩​ ​ទៅ​ ​១០ ពាន់​លាន​ឆ្នាំ​ ​ដែល​គិត​ចាប់​ពី​ពេល​កកើត​ ​ដូច្នេះ​មក​ដល់​បច្ចុប្បន្ន​ព្រះអាទិត្យ​នៅ​អាច​បញ្ចេញ​ពន្លឺ​បាន​ជាង​ ​៥​ ​ពាន់​លាន​ឆ្នាំ​តទៅ​មុខ​ទៀត។

អ្នក​វិទ្យាសាស្ត្រ​ក៏​រក​ឃើញ​ដែរ​ថា​ ​នៅ​ពេល​ព្រះអាទិត្យ​អស់​ពន្លឺ​ ​វា​នឹង​កាន់​តែ​ធំ​ ​ឡើង​ត្រជាក់​ ​ហើយ​អាច​នឹង​ប្រែ​ទៅ​ជា​ពណ៌​ក្រហម​ស្រអាប់៕

ចុចអានបន្ត ៖

ប្រភព៖ Space   ប្រែសម្រួល ​៖ ប៊ុន ធឿន