Facebook តេស្ត​​យន្តហោះ​ចែក​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក​បាន​ដោយ​ជោគជ័យ

  • 2017-07-04 03:35:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យន្តហោះ​ Drone ដើរ​ដោយ​ថាមពល​ពន្លឺ​ព្រះអាទិត្យ​របស់​ Facebook ដែល​ថ្ងៃ​មួយ​អាច​នឹង​ចែក​ចាយ​អ៊ីនធឺណិត​បាន​ពេញ​ពិភពលោក​នោះ បាន​បញ្ចប់​ការ​ហោះ​ហើរ​សាក​ល្បង​របស់​ខ្លួន​បាន​ដោយ​ជោគជ័យ​ហើយ។

ផែនការ​យូរ​អង្វែង​របស់​លោក Mark Zuckerberg នាយក​​ប្រតិបត្តិ​ Facebook សម្រាប់​ដ្រូន​ឈ្មោះ Aquila ​នេះ​​គឺ​រំពឹង​ថា​នឹង​អាច​​ផ្ដល់​សេវា​អ៊ីនធឺណិត​ដល់​ប្រជាជន​ចំនួន ៤ ពាន់​លាន​នាក់​លើ​ពិភពលោក​ ដែល​មិន​មាន​អ៊ីនធឺណិត​ប្រើ។ Mark បាន​សរសេរ​លើ Facebook ថា ៖ "ពេល​ដែល​ Aquila រួច​រាល់​វា​នឹង​អាច​បាញ់​សេវា​អ៊ីនធឺណិត​ជុំវិញ​ពិភពលោក​បាន”។

រំលឹក​ថា​ដ្រូន​នេះ​ធ្លាប់​ហោះ​ហើរ​សាក​ល្បង​ម្ដង​តែ​មិន​បាន​បញ្ចប់​ដោយ​ជោគជ័យ​ឡើយ ពោល​ធ្លាប់​បាន​ធ្លាក់​​នៅ​ពេល​ហោះ​ហើរ​សាក​ល្បង​លើក​ដំបូង​នៅ​ខែ​ធ្នូ​ ឆ្នាំ​មុន។​​ ការ​ហោះ​ហើរ​​នេះ​ជា​លើក​ទី​ពីរ​ដោយ​បាន​បញ្ចប់​ទៅ​កាល​តាំង​ពី​ខែ​ឧសភា ក្នុង​តំបន់​ Yuma Proving Ground ​សហរដ្ឋអាមេរិក ហើយ​​បាន​ស្ថិត​នៅ​លើ​អាកាស​រយៈ​ពេល ៤៦ នាទី និង ហោះ​បាន​កម្ពស់​ជិត ១ គ.ម។

​​​​​ Aquila មាន​ទម្ងន់​ប្រមាណ ៤៥០ គីឡូក្រាម និង ប្រវែង​ស្លាប​វែង​ជាង​យន្តហោះ​ Boeing 747 ទៅ​ទៀត។ វា​អាច​ហោះ​ហើរ​បាន​ដោយ​ស្វ័យ​ប្រវត្តិ​ដោយ​គ្មាន​មនុស្ស​នៅ​ពី​ក្នុង​យន្តហោះ​ឡើយ ប៉ុន្តែ​មាន​ក្រុម​ការងារ​នៅ​ខាង​ក្រោម​ចាំ​ត្រួត​ពិនិត្យ​ដំណើរ​ការ​ផង​ដែរ៕

ចុចអាន៖

ប្រភព៖ theguardian   ប្រែ​សម្រួល៖ សុខហេង

អត្ថបទថ្មី