មកស្គាល់ប្រទេស៧រួមទាំងកម្ពុជាឈ្នះពាន le Prix Marchel Pagnol
- 2017-07-04 23:12:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
មកស្គាល់ប្រទេស៧រួមទាំងកម្ពុជាឈ្នះពាន le Prix Marchel Pagnol
ចន្លោះមិនឃើញ
រហូតដល់ពេលនេះ ពានរង្វាន់ le Prix Marchel Pagnol ដែលផ្តល់ជូនសហព័ន្ធកីឡាប៊ូល និងប៉េតង់ប្រទេសណាល្អផ្តាច់គេប្រចាំឆ្នាំត្រូវបានចែកដល់ប្រទេសចំនួន៧ហើយក្នុងនោះសហព័ន្ធកីឡាប៊ូល និងប៉េតង់កម្ពុជាបានក្លាយជាសហព័ន្ធល្អជាងគេប្រចាំឆ្នាំ២០១៧។
ប្រទេសដែលទទួលពានរង្វាន់នេះមានចំនួន៦រួចហើយ កម្ពុជាជាប្រទេសទី៧នៅឆ្នាំនេះរួមមាន
១-ប្រទេសថៃ
២-ប្រទេសទួរគី
៣-ប្រទេសទុយណេស៊ី
៤-ប្រទេសប៉ូឡូញ
៥-ប្រទេសបេណាំង
៦-ប្រទេស ម៉ាឡេស៊ី
៧-ប្រទេសកម្ពុជា
ពានរង្វាន់នេះត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០១០ដោយ ដាក់ឈ្មោះថា le Prix Marchel Pagnol។ តាមពិតទៅ ពានរង្វាន់នេះមានពីរ គឺទី១សម្រាប់ក្លឹបកីឡា ឬគណៈកម្មការកីឡាប៉េតង់បារាំង និងទី២សម្រាប់សហព័ន្ធកីឡាប៉េតង់ជាតិរបស់ប្រទេសនានាលើលោក។ សហព័ន្ធកីឡាប៊ូលនិងប៉េតង់អន្តរជាតិជាអ្នកវាយតម្លៃ និងជ្រើសរើសយកសហព័ន្ធជាតិណាមួយដែលល្អជាងគេដោយផ្នែកលើ លក្ខខណ្ឌជាច្រើនដូចលទ្ធផលក្នុងការប្រកួតកម្រិតតំបន់ ពិភពលោក និងភាពដឹកនាំល្អជាដើម៕