ស្រាយចម្ងល់​​ ទន្លេ​​អាយុកាល ៥០លានឆ្នាំ ប្រែជា​ពណ៌ចម្រុះគ្នា​គួរឲ្យភ្ញាក់ផ្អើល

  • 2017-07-05 03:44:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទន្លេ​មួយ​​នៅ​ក្នុង​ប្រទេស​ចិន ​បាន​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន ​ជាពិសេស​អ្នក​ធ្វើ​ដំណើរ​ឆ្លង​​កាត់ ​មាន​​ការ​ភ្ញាក់ផ្អើល​ព្រោះ​តែ​វា​បាន​ប្ដូរ​ពណ៌​ទឹក​ខុស​គ្នា​តាម​អាង​នីមួយ​ៗ ​តែ​វា​បាន​​បង្កើត​ជា​ទស្សនីយភាព​គួរ​ឲ្យ​ចាប់​អារម្មណ៍​ផ្សេង​មួយ​ទៀត។

ទន្លេ​ Yanhu ជា​ទន្លេ​មាន​ទឹក​ប្រៃ​​ស្ថិត​នៅ​ខេត្ត​សានស៊ី ​ភាគ​ខាង​ជើង​ប្រទេស​ចិន ​បាន​ប្រែ​ជា​ពណ៌​ចម្រុះ​គ្នា​មាន​ពណ៌​ទឹក​ប៊ិច ស្វាយ​ស្រាល ស្វាយ​ដិត ផ្កា​ឈូក ឈាម​ជ្រូក បៃតង​ ឬ​ទឹក​ក្រូច​ជាដើម។

ទន្លេ Yanhu គ្រប​ដណ្ដប់​លើ​ផ្ទៃ ១៣២​គីឡូម៉ែត្រ​ការ៉េ និង​ប្រវែង ​៣០​គីឡូម៉ែត្រ។ ក្រុម​អ្នក​វិទ្យា​សាស្ត្រ​ចិន​បាន​សិក្សា​ស្រាវ​ជ្រាវ​រក​ឃើញ​ថា​ ទន្លេ​បាន​កកើត​ឡើង​តាំង​ពី ៥០​លាន​ឆ្នាំ​មុន​មក​ម្ល៉េះ។ ទន្លេ​នេះ​ស្ថិត​ក្នុង​ចំណោម​ទន្លេ​មាន​ទឹក​ប្រៃ​កំពូល​ទាំង ៣ ​ក្នុង​លោក និង​​មាន​​អំបិល​អាច​យក​មក​ទទួល​ទាន​បាន​ទៀត​ផង។ ​អំបិល​នៅ​ទី​នេះ​មាន​ផ្ទុក​សារធាតុ​សូដ្យូម​ស៊ុលផាត និង​ម៉ាញ៉េស្យូម​ស៊ុលផាត។

ក្រុម​អ្នក​ជំនាញ​អះអាង​ថា ការ​កើន​ឡើង​សីតុណ្ហភាព​បណ្ដាល​ឲ្យ​កើត​មាន​សារធាតុ​អាល់ហ្គែ (សារាយ) និង​បង្គា​ទឹក​ប្រៃ​ម្យ៉ាង​ក្នុង​បឹង។ ដោយសារ​តែ​ប្រភេទ​អាល់ហ្គែ​​មាន​ពណ៌​ខុស​ៗ​គ្នា និង​ពពួក​សត្វ​បង្គា​ ទើប​កែ​ប្រែ​ពណ៌​ទឹក​ទន្លេ​​ទៅ​ជា​ទស្សនីយភាព​​គួរ​ឲ្យ​ចង់​គយគន់​បែប​នេះ​។

​ទោះ​បី​ជា​វា​មាន​ពណ៌​ខុស​ប្រក្រតី​ ​តែ​គេ​ក៏​អាច​ហែល​ទឹក​​លេង​បាន​ធម្មតា និង​មិន​មាន​គ្រោះ​ថ្នាក់​អ្វី​ឡើយ៕

ចុចអាន៖

ប្រភព៖ people.cn   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម