រឿង​គួរ​ដឹង​ពី​ Instant Article វិធី​ពេញនិយមរក​​លុយ​​ពី​ Facebook

  • 2017-07-06 07:48:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ន​ Facebook Instant Article ​ជា​វិធី​សាស្ត្រ​រក​លុយ​ដ៏​ពេញ​និយម​មួយ​សម្រាប់​​​អ្នក​ប្រើ​ប្រាស់​ Facebook ជា​ច្រើន ដោយ​ Facebook បាន​បើក​ដំណើរ​ការ​មុខងារ​នេះ​កាល​ពី​ខែ​មេសា​ឆ្នាំ​ទៅ សម្រាប់​​អ្នក​ចេញ​ផ្សាយ​ព័ត៌មាន​ (Publisher)ទាំង​ឡាយ។ ជា​មួយ​ Instant Article នេះ Publisher អាច​​ធ្វើ​ឲ្យ​អត្ថបទ​លើ​វិបសាយ​របស់​ខ្លួន​បើក​ចេញ​មក​បាន​កាន់​តែ​លឿន​នៅ​លើ Facebook។

តាម​ពិត​ទៅ​ Instant Article នេះ​បាន​ចាប់​ដំណើរ​ការ​តាំង​ពី​ខែ​ឧសភា​ ឆ្នាំ ២០១៥ សម្រាប់​ក្រុម​ Publisher មួយ​ចំនួន​តូច​ប៉ុណ្ណោះ ទើប​តែ​ខែ​មេសា​ ឆ្នាំ ២០១៦ ទើប​ដាក់​ឲ្យ​ប្រើ​ប្រាស់​ទូលំទូលាយ។ ត​ទៅ​នេះ​​នឹង​បង្ហាញ​ខ្លះៗ​ពី​អ្វី​អ្នក​គួរ​ដឹង​ទាក់​ទង​នឹង​ Facebook Instant Article ៖

១. ដំណើរ​ការ​ Instant Article

ពេល​បើក​ Facebook តាម​ទូរសព្ទ​អ្នក​នឹង​ឃើញអត្ថបទ​ដែល​មាន​រូប​សញ្ញា​រន្ទះ​បាញ់​ ដែល​នេះ​ជា​សញ្ញា​តំណាង​ថា​បាន​ប្រើ​ Instant Article ហើយ​នៅ​ពេល​ដែល​ចុច​លើ​អត្ថបទ​នោះ​វា​បើក​បង្ហាញ​ចេញ​លឿន​​ជាង​ការ​បើក​តាម​វិបសាយ​ធម្មតា ទោះ​បី​អ៊ីនធឺណិត​​ទូរសព្ទដើរ​យឺត​ក្ដី។ Facebook លើក​ឡើង​ថា​ល្បឿន​បើក​ចេញ​គឺ​លឿន​ជាង​វិបសាយ​ដល់​ទៅ ១០ ដង។

២. តើ​ Publisher អាច​រក​លុយ​តាម​ Instant Article បែប​ណា?

Publisher អាច​រក​ចំណូល​ពី Instant Article តាម​រយៈ​ផ្ទាំង​ពាណិជ្ជកម្ម​ (Ads) ដែល​បង្ហាញ​ក្នុង​អត្ថបទ។ ប្រសិន​បើ​ Publisher មាន​អ្នក​ជួល​ Ads ​​ផ្ទាល់​ខ្លួន​នោះ​ពួក​គេ​អាច​ទទួល​បាន​កម្រៃ​ ១០០% ពី​​ការ​គិត​កម្រៃ​​លើ​ការ​ជួល​ Ads នេះ។ ប៉ុន្តែ​ករណី​ Publisher មិន​មាន​អ្នក​ជួល Ads ផ្ទាល់​ខ្លួន​ទេ​នោះ ពួក​គេ​អាច​ប្រើ​ប្រាស់​ Ads របស់​ Facebook ដែល​មាន​ស្រាប់​ក្នុង​ Instant Article ដោយ​ករណី​នេះ​ Facebook យក​កម្រៃ​ ៣០% ដែល​ទទួល​បាន​ពី​ការ​ជួល​ Ads ហើយ​ Publisher ទទួល​បាន​ ៧០%។

៣. Publisher អាច​បង្កើត​ Instant Article តាម​ណា?

Plug-In Instant Article លើ Wordpress

Publisher អាច​​​បម្លែង​អត្ថបទ​ពី​វិបសាយ​របស់​ខ្លួន​ទៅ​ជា​ Instant Article លើ​ Facebook តាម​រយៈ​​ការ​ប្រើ​ RSS Feed ឬ API។ ប្រព័ន្ធ​រៀប​ចំ​របស់​ Facebook នឹង​បម្លែង​ពី RSS Feed ឬ API ដែល​មាន​​ព័ត៌មាន​​ទាំង​ស្រុង​នៃ​អត្ថបទ​មួយ ទៅ​ជា​ Format របស់​ Instant Article បាន។ បច្ចុប្បន្ន​​ប្រព័ន្ធ​​វិបយសា​ល្បីៗ​ជា​ច្រើន​រួម​មាន​ Wordpress, Drupal និង Medium មាន​​ Plug-In របស់​ Instant Article នេះ​ស្រាប់​ ដែល​ងាយ​ស្រួល​ក្នុង​ការ​បម្លែង​អត្ថបទ​ធម្មតា​ទៅ​ជា​ Instant Article សម្រាប់​បង្ហោះ​លើ​ Facebook។

៤. តើ​ Publisher គួរ​ប្រើ​ Instant Article នេះ​ឬ​អត់?

ចំពោះ​ Publisher ដែល​ចង់​ឲ្យ​ប្រិយមិត្ត​របស់​ខ្លួន​អាច​បើក​ព័ត៌មាន​បាន​លឿន​ រហ័ស​ និង ងាយ​ស្រួល​​ការ​​គួរ​ប្រើ​ Instant Article ព្រោះ​ជា​ជម្រើស​​ដ៏​ល្អ​បំផុត​ដែល​ផ្ដល់​ឲ្យ​ពី​សំណាក់​បណ្ដាញ​ទំនាក់​ទំនង​សង្គម​យក្ស៕ ​​​​​​​​​

ចុចអាន៖

ប្រភព៖ True Anthem   ប្រែ​សម្រួល៖ សុខហេង

អត្ថបទពេញនិយម