ភាព​យន្ត​ភាគ​ថៃ​ ១០​ រឿង ​ដែល​ទស្សនិកជន​ទន្ទឹង​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា

  • 2017-07-06 09:06:26
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ភាព​យន្ត​ថៃ​កំពុង​ទទួល​បាន​ការ​គាំទ្រយ៉ាង​ខ្លាំងនាពេល​​បច្ចុប្បន្ន​ ក្នុង​នោះ​មាន​រឿង​ថ្មីៗ​ជា​ច្រើន​ដែល​កំពុង​ត្រៀម​បង្ហាញ​ជូន​ទស្សនិកជន​ ក្នុង​ឆ្នាំ​​ ២០១៧​ នេះ។ មាន​រឿង​ភាគ​ចំនួន​ ១០​រឿង​របស់​ប៉ុស្តិ៍​លេខ​ ៣​ ថៃ​ ដែល​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ទន្ទឹង​រង់ចាំ​ទស្សនា​យ៉ាង​អន្ទះសា​ និង​ចង់​ឲ្យ​តែ​លើក​យក​មក​បញ្ចាំង​ឆាប់ៗ៕

ភាពយន្ត​ទាំង​ ១០​នោះ​រួម​មាន៖

១. រឿង "Sai Tarn Huajai”

នេះ​ជា​រឿង​ភាគ​ទូរទស្សន៍​ទី​ ២ របស់​ James Ma និង​ Mint Chalida ដែល​សម្ដែង​រួមគ្នា​ បន្ទាប់​ពី​រឿង​ "សុភាព​បុរសទាំង​ ៥"។

២. រឿង "Rarerng Fai”

រឿង​ភាគ​ទូរទស្សន៍​មួយ​នេះ​ ត្រូវ​បាន​លើក​យក​មក​ផលិត​ម្ដង​ទៀត​ ហើយ​នេះ​គឺ​ជា​លើក​ដំបូង​ហើយ​ដែល​តារា​ប្រុស​ស្រី​ Ken Theeradeth និង​ Nune Woranuch សម្ដែង​រួមគ្នា។

៣. រឿង "Buang Bunjathorn”

បក​មក​គូ​នេះ​វិញ​ នេះ​គឺ​ជា​លើក​ទី​ ២​ ហើយ​ ដែល​តារា​ប្រុស​ Mario Maurer សម្ដែង​រួមគ្នា​ជាមួយ​ស្រី​ស្អាត​ Mai Davika បន្ទាប់​ពី​ទទួល​បាន​ភាព​ជោគជ័យ​ខ្លាំង​ក្នុង​រឿង​ "ភីម៉ាក”។

៤. រឿង "Plerng Boon”

នេះ​ក៏​ជា​រឿង​ភាគ​មួយ​ដែល​រំពឹង​ថា​នឹង​មាន​សន្ទុះ​ក្នុង​ការ​គាំទ្រ​ច្រើន​ដែរ ហើយ​ក៏​ជា​រឿង​ដែល​បាន​លើក​យក​មក​ផលិត​សារ​ជាថ្មី​ ដែល​មាន​ការ​ចូលរួម​សម្ដែង​ដោយ​តារា​ស្រី​ Janie Thienphosuwan, Bella Ranee និង​តារា​ប្រុស​ Pong Nawat។

៥. រឿង "Leh Lub Salub Rarng”

ជា​រឿង​ដែល​អ្នក​គាំទ្រ​គូស្នេហ៍​ទាំង​ ២​ Nadech Kugimiya និង​ Yaya Urassaya ទន្ទឹង​រង់ចាំ​ទស្សនា​ច្រើន​ ព្រោះ​ជា​ចំណី​អារម្មណ៍​ប្លែក​មួយទៀត​ ដែល​តួ​ឯក​ប្រុស​ស្រី​ប្ដូរ​រូបរាង​គ្នា​ និង​បង្ហាញ​នូវ​ឈុតឆាក​ល្អ​មើល​ជា​ច្រើន។

៦. រឿង "Kom Faek”

សម្រាប់​អ្នក​គាំទ្រ​ដែល​ខកខាន​មិន​បាន​ទស្សនា​រឿង​របស់​គូស្នេហ៍​របស់​ Mark Prin និង​ Kimberly អាច​រង់ចាំ​តាមដាន​រៀង​ភាគ​ថ្មី​របស់​ពួកគេ​នៅ​លើ​ទូរទស្សន៍​ប៉ុស្តិ៍​លេខ​ ៣​ ក្នុង​ពេល​ឆាប់ៗ។

៧. រឿង "Likit Ruk – The Crown Princess”

រឿង​ថ្មី​ដែល​សម្ដែង​ដោយ​ Nadech និង​ Yaya មួយ​នេះ​នឹង​ធ្វើ​ឲ្យ​អ្នកទស្សនាអ្នក​ជក់ចិត្ត​ដិតអារម្មណ៍​ ព្រោះជា​ការ​ផលិត​យ៉ាង​សម្រិតសម្រាំង​បំផុតពី​តារា​សម្ដែង​ជើង​ចាស់ Anne Thongprasom ជាពិសេស​និយាយ​ពី​ជីវិត​ស្នេហា​មនោសញ្ចេតនា​ រវាង​តួ​ប្រុស​ស្រី​ និង​ក៏​ដូចជា​បង្ហាញ​ពី​រឿងរ៉ាវ​ក្នុង​រាជវង្ស​ផង​ដែរ។

៨. រឿង "Rak Nakara”

ភាពយន្ត​បែប​បុរាណ​មួយ​នេះ​ ជា​ការ​សហការ​គ្នា​សម្ដែង​ដោយ​តារា​ថៃ​ប្រុស​ស្រី​ល្បីៗ​ជា​ច្រើន​ ដូចជា​  Mark Prin, Taew Natapohn, Mew Nittha និង​តារា​ថៃ​ជា​ច្រើន​រូប​ទៀត។

៩. រឿង "Buppae Suniwas”

រឿង​ថ្មី​នេះ​ តារា​ស្រី​ Bella Ranee ចាប់​ដៃ​គូ​សម្ដែង​ជា​លើកដំបូង​ជាមួយ​ តារា​ប្រុស​ Pope Thanawat អ្វី​ដែល​ប្លែក​នាង​នឹង​ដើរ​តួ​ ២ ចង់​ដឹង​ថា​តួ​បែប​ណា​ខ្លះ​ រង់ចាំ​ទស្សនា​ទាំង​អស់​គ្នា។

១០. រឿង​ “Chua Mong Tong Mon”

ងាក​មក​រឿង​នេះ​ ជា​រឿង​ដែល​ប្លែក​ភ្នែក​ទៀត​ហើយ​ គឺ​លោក​ Bomb Thanin នឹង​ដើរ​តួ​ជា​ខ្មោច​ភេទ​ទី​ ៣​ ដែល​ចូល​សណ្ឋិត​ក្នុង​រាង​កាយ​តួ​ស្រី Preem Ranida៕

ចុចអាន៖

ប្រភព៖ daranews   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទថ្មី