ថ្មី! VAT ១០% លើ​សេវា​ហិរញ្ញវត្ថុ​បន្ទាប់​បន្សំ ត្រូវ​ព្យួរ​បណ្ដោះ​អាសន្ន​

  • 2017-07-07 01:27:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​ថ្ងៃទី ០៦ កក្កដា ២០១៧ កន្លងទៅ​នេះ អគ្គនាយកដ្ឋាន​ពន្ធ​ដារ បាន​ចេញ​សេចក្ដី​ជូន​ដំណឹង​មួយ ស្ដី​ពី​ការ​ព្យួរ​អាករ​លើ​តម្លៃ​បន្ថែម ទៅ​លើ​សេវា​មិន​មែន​ជា​មូលដ្ឋាន​ហិរញ្ញវត្ថុ ជា​បណ្ដោះ​អាសន្ន​ រហូត​មាន​ការ​ជូន​ដំណឹង​ជា​ថ្មី​។ នេះ​បើ​តាម​ទំព័រ​ហ្វេស​ប៊ុក​ផ្លូវ​ការ​របស់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ​។

គួរឱ្យដឹងដែរថា ការ​សម្រេច​ព្យួរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​សមាជិក នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ​កម្ពុជា បាន​ឯក​ភាព​គ្នា​នៅ​ក្នុង​កិច្ច​ប្រជុំ​កាល​ពី​កន្លង​ទៅ​នេះ ដោយ​ពុំ​ទាន់​អនុវត្ត​អាករ​លើ​តម្លៃ​បន្ថែម​ ១០​% លើ​សេវា​មិន​មែន​ហិរញ្ញវត្ថុ រង់​ចាំ​ការ​ពិភាក្សា​ជាមួយ​អគ្គនាយកដ្ឋាន​ពន្ធដារ នៅ​ថ្ងៃ​ទី​២០​ខែ​កក្កដា​ខាង​មុខ​នេះ​។ នេះ​បើ​តាម​ការ​ឱ្យ​ដឹង​ពី​សមាជិក​មួយ​រូប​នៃ​សមាគម​មីក្រូ​ហិរញ្ញវត្ថុ ប្រាប់​មក​កាន់​ Sabay។

ខាង​ក្រោម​នេះ​ជា​សេចក្ដី​ជូន​ដំណឹង​​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ៖

អត្ថបទ៖ វឌ្ឍនៈ

អត្ថបទថ្មី