៩ សន្លឹកបង្ហាញពីជម្រៅចិត្ត និងក្ដីស្រលាញ់ម្ដាយចំពោះកូន
- 2014-09-19 23:58:26
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
៩ សន្លឹកបង្ហាញពីជម្រៅចិត្ត និងក្ដីស្រលាញ់ម្ដាយចំពោះកូន
ចន្លោះមិនឃើញ
ប្រិយមិត្តបានដឹងហើយពីសេចក្ដីស្រលាញ់របស់ម្ដាយចំពោះកូន។ មិនត្រឹមតែមនុស្សនោះទេ សូម្បីតែសត្វកាចសាហាវបែបណា ក៏ស្រលាញ់កូនលើសជីវិតខ្លួននោះដែរ។ រូបភាពខាងក្រោម នឹងបញ្ជាក់ឲ្យកាន់តែច្បាស់ ពីទំហំក្ដីស្រលាញ់របស់ម្ដាយ៖
ក្នុងរង្វង់ដៃម៉ែកូនកក់ក្ដៅទេ?
ជិតដើររួចហើយកូន ទ្រាំតិចទៅ
កុំខឹងនឹងម៉ែអីណា ពេលនេះកូននៅតូចណាស់មិនអាចទៅណាមកណាម្នាក់ឯងបានទេ
មានកូននៅក្បែរ ម៉ែគេងលក់ស្រួលណាស់
ប្រឹងឆីទៅកូន ទាន់ម៉ែនៅមានកម្លាំងអាចរកចំណីបាន ថ្ងៃក្រោយពេលអត់ពីម៉ែត្រូវរៀនរស់ដោយខ្លួនឯង
ប្រឹងរៀនដើរទៅកូន តិចទៀតកូនត្រូវចេះដើរដោយខ្លួនឯង ម៉ែមិនអាចនៅការពារកូនបានរហូតទេ
រៀនហែលឲ្យលឿនណាកូន ចំណីនៅពីមុខត្រូវចាប់ឲ្យលឿន ពេលមានសត្រូវគេចឲ្យរហ័ស
បាតដៃម៉ែប្រហែលមិនអាចបាំងខ្យល់ រងកម្ដៅថ្ងៃបានទាំងអស់ទេ តែយ៉ាងណាក៏វាអាចធ្វើឲ្យកូនគេងលក់ស្កប់ស្កល់ដែរ
ទោះម៉ែកាច ម៉ែសាហាវដាក់អ្នកដទៃ តែចិត្តមេត្តា និងក្ដីស្រលាញ់ចំពោះកូន មិនចេះសាបសូន្យឡើយ
ចុចអាន៖ ៩សន្លឹក បង្ហាញពីជីវិតពិតអ្នកថតរូប មានទាំងកំប្លែង និងទុក្ខសោក
ដោយ៖ គង់ វិសាល
រូបភាពផ្ដល់សិទ្ធិដោយ AFP