សម្រស់ ហាន់ ជីអ៊ុន ពីក្មេងមានសាច់ទ្រលុកទ្រលន់ ក្លាយជាស្រីស្អាត សម្រស់មិនចេះចាស់
- 2017-07-07 07:17:02
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
សម្រស់ ហាន់ ជីអ៊ុន ពីក្មេងមានសាច់ទ្រលុកទ្រលន់ ក្លាយជាស្រីស្អាត សម្រស់មិនចេះចាស់
ចន្លោះមិនឃើញ
អនាគតភរិយារបស់តារាសម្ដែង Song Joong Ki តារាស្រីដ៏ក្រមិចក្រមើម Song Hye Kyo ត្រូវបានចាត់ទុកថាជាស្រីស្អាតក្នុងចំណោម តារាលំដាប់ប្រទេសជាច្រើនទៀត ដែលធ្វើឲ្យអ្នកគាំទ្របុរសៗលង់ស្នេហ៍មិនតិចទេ។
តារាស្រីវ័យរូបនេះកើតឆ្នាំ ១៩៨១ ក្នុងទីក្រុង Daegu ប្រទេសកូរ៉េខាងត្បូង។ អ្វីដែលគួរឲ្យសោកស្ដាយ គឺឪពុកម្ដាយរបស់នាង បានលែងលះគ្នា ជាហេតុនាងរស់នៅក្រោមការបីបាច់ថែរក្សាពីម្ដាយ។
បកមកជីវិតក្នុងសិល្បៈវិញ Hye Kyo ឬ ហាន់ ជីអ៊ុន បានទទួលជយលាភីក្នុងកម្មវិធីប្រកួតប្រជែងការបង្ហាញម៉ូដ នៅឆ្នាំ ១៩៩៦។ នាងចាប់ផ្ដើមប្រឡូកក្នុងការសម្ដែងតាំងពីឆ្នាំ ១៩៩៥ ដែលកាលពីពេលនោះ នាងជាក្មេងស្រីមានសាច់ទ្រលុកទ្រលន់ម្នាក់ គួរឲ្យស្រលាញ់។
រហូតដល់ឆ្នាំ ២០០០ នាងចាប់ផ្ដើមមានមហាជនស្គាល់ច្រើន នៅពេលសម្ដែងរឿងភាគបែបមនោសញ្ចេតនា "Autumn In My Heart” ជាមួយគ្នានោះ សម្រស់របស់តារាស្រីរូបនេះក៏ចាប់ផ្ដើមលេចធ្លោបន្តិចម្ដងៗ ទាក់ចិត្តអ្នកគាំទ្រច្រើនគួរសមដែរ។
អ្វីដែលរឹតតែធ្វើឲ្យស្រីស្អាត Hye Kyo ល្បីខ្លាំងពាសពេញទ្វីបអាស៊ីនោះ គឺនៅពេលនាងសម្ដែងជាតួ "ហាន់ ជីអ៊ុន" ក្នុងរឿង "Full House”។ រឿងនេះដែរក៏បានលើកមកបញ្ចាំងក្នុងប្រទេសកម្ពុជា ដោយដាក់ចំណងជើងថា "បំណុលផ្ទះជំពាក់ស្នេហ៍"និងទទួលការគាំទ្រខ្លាំងនឹកស្មានមិនដល់។
រហូតឆ្នាំ ២០១៦ នាងបានចាប់ដៃគូជាមួយ លោក Song Joong Ki ក្នុងរឿង "Descendants of the Sun”។ តាមរយៈរឿងនេះភាពល្បីល្បាញរបស់នាង កាន់តែផ្ទុះខ្លាំង ព្រោះទាំងសាច់រឿង ទាំងការសម្ដែង ជាពិសេសដៃគូ ពិតជាស័ក្ដិសមឥតខ្ចោះ និងពិសេសបំផុត។
ពីមួយឆ្នាំ ទៅមួយឆ្នាំអាយុរបស់ ហាន់ ជីអ៊ុន កាន់តែកើនឡើង ប៉ុន្តែសម្រស់របស់នាងហាក់មិនចាស់សោះ ផ្ទុយពីនោះនាងកាន់តែមានរូបសម្រស់ស្រស់ស្អាត ជាក្ដីប្រាថ្នារបស់បុរសៗជាច្រើន។
មួយវិញទៀតសង្កេតឃើញថា តារាស្រីរូបនេះចូលចិត្តតុបតែងមុខមាត់បែបធម្មជាតិ និងរៀបចំខ្លួនសាមញ្ញៗ ប៉ុន្តែថ្លៃថ្នូរគួរឲ្យចាប់អារម្មណ៍ណាស់៕