គិត​ច្បាស់នៅ​ថា​នឹង​​​ទិញ Galaxy Note 7​ ​ជួសជុល​ថ្មី?

  • 2017-07-07 07:21:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចេញ​លក់​សាជាថ្មី​ក្នុង​ទីផ្សារ​កូរ៉េ​ខាង​ត្បូង​នៅ​ថ្ងៃ​សុក្រ ទី ៧ កក្កដា ២០១៧ នេះ​​​ ​Galaxy Note 7​ ​បាន​ប្រើ​ឈ្មោះ​ថ្មី​ ​គឺ​ ​Galaxy Note FE​ ​ដែល​មាន​តម្លៃ​ ​៦១០​ ​ដុល្លារ។

FE​ ​មាន​ពាក្យ​ពេញ​ថា​ ​Fan Edition​ ​ដែល​បញ្ជាក់​ថា​ជា​ម៉ូដែល​សម្រាប់​លួង​ចិត្ត​អតិថិជន​ ​ក្រោយ​ ​Galaxy Note 7​ ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​ ​និង​ភាគ​លាភ​របស់​ក្រុមហ៊ុន​ ​Samsung​ ​ធ្លាក់​យ៉ាង​ខ្លាំង​។

Galaxy Note FE​ ​បំពាក់​អេក្រង់​ប្រភេទ​ ​Corning Gorilla Glass 5​ ​ដែល​មិន​ងាយ​ឆ្កូត​ ​Super AMOLED​ ​ទំហំ​ ​៥,៧​ ​អ៊ីញ​ ​អម​វិមាត្រ​រូប​ ​១៤៤០x២៥៦០​ ​និង​មាន​ដង់ស៊ីតេ​ ​៥៥១ppi។ តួខ្លួន​ទម្ងន់​ ​១៦៧​ ​ក្រាម​ ​ប្រើ​ស៊ីម​មួយ​ ​ហើយ​មាន​បច្ចេកវិទ្យា​ ​IP68​ ​ដែល​អាច​ប្រើ​ក្រោយ​ទឹក​ជម្រៅ​កន្លះ​ម៉ែត្រ​រយៈពេល​ ​៣០​ ​នាទី។

ដំណើរការ​ដោយ​បន្ទះ​ឈីប​ប្រភេទ​ ​Exynos 8890 Octa, CPU​ ​Octa-core (4x2.3 GHz Mongoose & 4x1.6 GHz Cortex-A53)​ ​និង​ ​GPU​ ​Mali-T880 MP12។ អង្គ​ផ្ទុក​ទិន្នន័យ​ ​៦៤GB​ ​ហើយ​អាច​បន្ថែម​មេម៉ូរីកាត​ ​microSD​ ​ដល់​ ​២៥៦GB​ ​និង​មាន​ ​RAM៤GB។ កាមេរ៉ា​ក្រោយ​ ​១២​ ​មេហ្គាភិចសែល​ ​ថត​វីដេអូ​ដល់​កម្រិត​ ​4k​ ​អាច​ទាញ​រូប​ទំហំ​ ​៩MB​ ​ចេញ​ពី​វីដេអូ​ ​និង​មាន​បច្ចេកវិទ្យា​រក្សា​លំនឹង​ពេល​ថត​ ​ហើយ​កាមេរ៉ា​មុខ​ ​៥​ ​មេហ្គាភិចសែល។

បច្ចេកវិទ្យា​សុវត្ថិភាព​ដូច​ជា​ ​ស្កេន​ប្រស្រីភ្នែក​ ​ស្កេន​ក្រយៅដៃ​ ​និង​ការ​ចាក់​សោ​ដោយ​ប្រើ​លេខ​កូដ​ ​ឬ​គូស​បន្ទាត់​ ​ហើយ​ ​Sensor​ ​អាច​វាស់​ចង្វាក់​បេះដូង​ ​ឬ​ស្ថានភាព​សុខភាព​អ្នក​ប្រើប្រាស់។ ថាមពល​ថ្ម​ ​៣ ២០០mAh​ ​ប្រើ​និយាយ​ ​(3G)​ ​បាន​ ​២៥​ ​ម៉ោង​ ​និង​ប្រើ​អ៊ីនធឺណិត​បាន​ ​៧២​ ​ម៉ោង​ ​ហើយ​មាន​បច្ចេកវិទ្យា​បញ្ចូល​ថ្ម​ឆាប់​ពេញ៕

ចុចអានបន្ត ៖

ប្រភព៖ GSMarena   ប្រែ​សម្រួល៖ រដ្ឋ

អត្ថបទថ្មី