កូរ៉េខាងជើងប្រារព្ធពិធីអបអរសាទរដ៏កក្រើក ក្រោយបាញ់មីស៊ីលអន្តរទ្វីបជោគជ័យ
- 2017-07-07 07:50:24
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
កូរ៉េខាងជើងប្រារព្ធពិធីអបអរសាទរដ៏កក្រើក ក្រោយបាញ់មីស៊ីលអន្តរទ្វីបជោគជ័យ
ចន្លោះមិនឃើញ
ពលរដ្ឋកូរ៉េខាងជើងរាប់ពាន់នាក់ បានប្រមូលផ្ដុំគ្នានៅលើទីលានគីម អ៊ីលស៊ុង ដើម្បីប្រារព្ធពិធីអបអរសាទរនៃការបាញ់សាកល្បងមីស៊ីលអន្តរទ្វីបលើកដំបូងដោយជោគជ័យ កាលពីថ្ងៃអង្គារ ទី ៤កក្កដាកន្លងទៅ។
បន្ទាប់ពីបាញ់មីស៊ីលឆ្លងទ្វីបប្រភេទ Hwasong-14 រួច ក្រុងព្យុងយ៉ាង បានប្រកាសពីភាពជោគជ័យរបស់ខ្លួនភ្លាមនៅថ្ងៃអង្គារនោះតែម្ដង។ ចំណែកនៅយប់ថ្ងៃព្រហស្បតិ៍កងទ័ព និងប្រជាជនរាប់ពាន់នាក់ បានសម្រុកចូលទីលានគីម អ៊ីលស៊ុង ក្នុងក្រុងព្យុងយ៉ាង ដើម្បីចូលរួមពិធី ក៏ដូចជាទស្សនាការអុជកាំជ្រួចអបអរសាទរទ្រង់ទ្រាយធំ។
អ្នកវិទ្យាសាស្ត្រអាមេរិកមួយរូប បានគណនាកម្ពស់ និងចម្ងាយគ្រាប់បាញ់ រួចសន្និដ្ឋានថា មីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងលើកនេះពិតជាមានកម្លាំងបាញ់ដល់ទឹកដីរដ្ឋអាឡាស្កា របស់សហរដ្ឋអាមេរិកប្រាកដមែន។
ចំណែកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានហៅការតេស្ដមីស៊ីលអន្តរទ្វីបរបស់កូរ៉េខាងជើងថាជា "សកម្មភាពគឃ្លើន" និងជាផលលំបាកដល់ក្រុងព្យុងយ៉ាង នាពេលអនាគត។
គួររម្លឹកថា កាលពីថ្ងៃទី០៤ ខែកក្កដា កូរ៉េខាងជើង បានបាញ់សាកល្បងមីស៊ីលអន្តរទ្វីបមួយគ្រាប់ចូលទៅក្នុងសមុទ្រជប៉ុន ធ្វើឲ្យប្រធានាធិបតីកូរ៉េខាងត្បូង Moon Jae-in កោះប្រជុំបន្ទាន់ទាំងក្រុមប្រឹក្សាសន្ដិសុខជាតិ និងទាំងក្រុមប្រឹក្សាសន្ដិសុខអង្គការសហប្រជាជាតិផងដែរ៕
ចុចអាន៖
តោះ ទៅមើលទេសភាពស្អាតៗនៅកូរ៉េខាងជើង ដែលគ្រប់គ្នានឹកស្មានមិនដល់
ចូលទៅមើលប្រព័ន្ធផ្លូវរថភ្លើងក្រោមដីកូរ៉េខាងជើង ជម្រៅជាង១០០ម៉ែត្រដ៏កម្របានឃើញ
មកដឹងប្រវត្តិ គីម ជុងអ៊ុន មុនពេលក្លាយជាមេដឹកនាំផ្ដាច់ការ ដ៏គួរឲ្យខ្លាច