ផ្អើលពេញអ៊ីនធឺណិត ដោយសារតារាម៉ូដែលចិនម្នាក់មានមុខដូចតុក្កតាពេក!

  • 2017-07-07 08:10:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តារា​ម៉ូដែល​ចិន​ម្នាក់​ កំពុង​ធ្វើ​ឲ្យ​អ្នក​ប្រើ​បណ្ដាញ​អ៊ីនធឺណិត​ភ្ញាក់​ផ្អើល​ខ្លាំង​ នៅ​ពេល​ដែល​នាង​បង្ហាញ​ខ្លួន​ជាមួយ​ការ​តុបតែង​ខ្លួន​ដូច​គ្នា​ខ្លាំង​ទៅ​នឹង​តុក្កតា​កូន​ក្រមុំ។

Kina Shen គឺ​ជា​តារា​ម៉ូដែល​ចិន​ដែល​ទទួល​បាន​ប្រជាប្រិយ​ខ្លាំង​ រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​ ដោយសារ​រូបរាង​ និង​មុខមាត់​ដូច​គ្នា​ទៅ​នឹង​តុក្កតា​ពេក។ គណនី​ Instagram របស់​តារា​ស្រី​វ័យ​ ២៥​ឆ្នាំ​រូប​នេះ​ បង្កើត​តាំង​ពី​ឆ្នាំ​ ២០១៣ រហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ​ មាន​អ្នក​តាមដាន​ (Follower) ៤៦០ ០០០នាក់​ ដែល​ធ្វើ​ឲ្យ​នាង​ក្លាយ​ជា​តារា​ល្បី​ម្នាក់​លើ​អ៊ីនធឺណិត។

រូបថត​នីមួយៗ​ នាង​តែង​បង្ហាញ​សាច់​ស​ខ្ចី​ ហ្មត់​រលោង​ ភ្នែក​ធំៗ ជាមួយ​ការ​តុបតែង​មុខមាត់​ និង​សំលៀកបំពាក់​ទាន់សម័យ​កាន់​តែ​ធ្វើ​ឲ្យ​នាង​មាន​ភិនភាគ​ដូច​តុក្កតា​មានជីវិតពិត​ៗដូច្នេះ​ដែរ។

ដោយឡែក​ ស្រី​ស្អាត​មុខ​ដូច​តុក្កតា​ ដែល​បញ្ចប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​ជំនាញ​ "Fashion Marketing Management” នៅ​សហរដ្ឋអាមេរិក​រូប​នេះ​ បាន​ចែករំលែក​គន្លឹះខ្លះៗផាត់​ភ្នែក​ឲ្យ​មាន​ទំហំ​ធំ​ លើ​ YouTube ឲ្យ​អ្នក​គាំទ្រ​បាន​ដឹង​ផងដែរ៕

ទស្សនា​ការបង្ហាញខាង​ក្រោម៖

ចុចអាន៖

ប្រភព៖ nextshark   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម