ស្ពានលើសមុទ្រវែងបំផុត ចំណាយពេលសាងសង់ ជិត១ទសវត្សរ៍ ជិតរួចរាល់​ហើយ!

  • 2017-07-08 08:36:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ស្ថាបនា​ស្ពាន​នៅ​លើ​សមុទ្រ ដែល​មាន​ប្រវែង​វែង​បំផុត​នៅ​លើ​ពិភពលោក តភ្ជាប់​ទីក្រុង​ហុងកុង (Hong Kong) ហ្ស៊ូហៃ (Zhuhai) និង ម៉ាកាវ (Macao) ឥឡូវ​នេះ​ជិត​រួចរាល់​ហើយ។

បន្ទាប់​ពី​ការ​សាងសង់​អស់​រយៈពេល ៧ ឆ្នាំ​មក ស្ពាន​ប្រវែង ៥៥ គីឡូម៉ែត្រ​នេះ នឹង​ត្រូវ​បើក​ដំណើរការ​នៅ​ចុង​ឆ្នាំ ២០១៧ នេះ​តែម្ដង។ នេះ​បើ​តាម​ការ​បញ្ជាក់​ឲ្យ​ដឹង​ពី លោក Zhu Yongling នាយក​ការិយាល័យ​គ្រប់គ្រង​ស្ពាន។

ស្ពាន​លើ​សមុទ្រ​វែង​បំផុត​នេះ នឹង​កាត់​បន្ថយ​ពេល​វេលា​ធ្វើ​ដំណើរ ពី​ទីក្រុង​ហុងកុង ទៅកាន់​ទីក្រុង​ហ្ស៊ូហៃ ពី​រយៈពេល ៣ ម៉ោង មក​ត្រឹមតែ ៣០ នាទី​ប៉ុណ្ណោះ។ វា​ប្រើប្រាស់​ដែក​ថែប ចំនួន ៤២០ ០០០ តោន ដែល​អាច​សាងសង់ ប៉ម Eiffel Towers ចំនួន ៦០ ឯណោះ និង​ចំណាយ​អស់​ទឹក​ប្រាក់​ចំនួន ១៥ ពាន់​លាន​ដុល្លារ​អាមេរិក។

គួរ​ឲ្យ​ដឹង​ថា ការ​សាងសង់​ស្ពាន​មួយ​ខ្សែ​នេះ បាន​ចំណាយ​ទាំង​ថវិកា ពេលវេលា និង​ជីវិត​មនុស្ស​ផង​ដែរ។ រហូត​មក​ដល់​ពេល​នេះ មាន​កម្មករ​ចំនួន ៧ នាក់​ហើយ​បាន​ស្លាប់​បាត់​បង់​ជីវិត និង ១២៩ នាក់​ផ្សេង​ទៀត​បាន​រង​របួស ចាប់​តាំង​ពី​ការ​សាងសង់​បាន​ដំណើរ នៅ​ក្នុង​ឆ្នាំ​២០១១ មក។ ជន​រងគ្រោះ​ភាគ​ច្រើន រអិល ឬ​ធ្លាក់​ពី​លើ​ទី​ខ្ពស់​ចុះ​មក៕

ប្រភព៖ Dailymail   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទថ្មី