ស្មាតហ្វូន​​​ល្អ​ឥត​ខ្ចោះ​ មាន​ ១២ ចំណុច​នេះ

  • 2017-07-09 04:36:28
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ទីផ្សារ​បច្ចុប្បន្ន​នេះ​មាន​ស្មាតហ្វូន​កំពូលៗ​ជា​ច្រើន​ដែល​សុទ្ធ​តែ​មាន​ចំណុច​ខ្លាំង​រៀង​ខ្លួន ប៉ុន្តែ​បើ​សិន​យក​ចំណុច​ខ្លាំង​របស់​ស្មាតហ្វូន​ទាំង​នេះ​មក​​លាយ​​បញ្ចូល​គ្នា​នោះ​នឹង​ទទួល​បាន​ស្មាតហ្វូន​ដែល​ល្អ​ឥត​ខ្ចោះ​ជា​ទី​បំផុត។

@ មាន​ការ​រចនា​អេក្រង់​ដូច​ Xiaomi Mi Mix

ប្រៀប​នឹង Galaxy S8 ឃើញ​ថា​ Mi Mix មាន​គែម​អេក្រង់​ស្អាត​ជាង​ ជា​ពិសេស​ផ្នែក​ខាង​លើ​ដែល​មិន​មាន​គែម​អេក្រង់​សោះ ដោយ​គែម​អេក្រង់​ត្រូវ​បាន​ប្រមូល​ផ្ដុំ​មក​ស្ថិត​នៅ​ផ្នែក​ខាង​ក្រោម​វិញ។

@ ពី​ក្រោយ​រលោង​ស្រិល​ដូច​ iPhone 7 Jet Black

ជម្រើស​ពណ៌​ Jet Black លើ iPhone 7 គឺ​ជា​ជម្រើស​ដ៏​ល្អ​ឥត​ខ្ចោះ​មួយ​ក្នុង​ចំណោម​ពណ៌​ស្មាតហ្វូន​ទាំង​ឡាយ។

@ អេក្រង់​កម្រិត 4K របស់​ Sony XZ Premium

XZ Premium ជា​ស្មាតហ្វូន​មាន​អេក្រង់​ 4K HDR ដំបូង​ដែល​អាច​បង្ហាញ​រូបភាព​បាន​ច្បាស់​ត្រជាក់​ភ្នែក​ដូច​ទូរទស្សន៍​អ៊ីចឹង។

@ កាមេរ៉ា​ខ្លាំង​ដូច​ Galaxy S8

ត្បិត​ថា Galaxy S8 មិន​មាន​កាមេរ៉ា​ភ្លោះ​ដូច iPhone 7 Plus ឬ One Plus 5 ប៉ុន្តែ​សមត្ថភាព​កាមេរ៉ា​ទោល​របស់​វា​មិន​សរសើរ​គឺ​មិន​បាន។ ទោះ​មិន​មាន​កាមេរ៉ា​ភ្លោះ​ប៉ុន្តែ​ S8 ក៏​អាច​ថត​រូបភាព​បែប​ Portrait Mode បាន​ដែរ។

@ មាន​ទ្រនាប់​ស្កេន​ក្រយៅ​ដៃ​ដូច OnePlus 5

ទី​មួយ​ទ្រនាប់​ស្កេន​របស់​ OnePlus 5 មាន​ទីតាំង​នៅ​ខាង​មុខ ងាយ​ស្រួល​​ស្កេន​ជាង​ទ្រនាប់​ស្កេន​ដែល​នៅ​ខាង​ក្រោយ​ទូរសព្ទ។ មិន​តែ​ប៉ុណ្ណោះ OnePlus 5 អាច​ស្កេន​ក្រយៅ​ដៃ​បាន​រហ័ស និង មិន​រអាក់រអួល​ឡើយ។

@ អាច​ធន់​នឹង​ទឹក​ដូច Galaxy S8 ឬ LG G6

ស្មាតហ្វូន​អាច​ធន់​នឹង​ទឹក​គឺ​ជា​ចំណុច​ល្អ​មួយ ដោយ​មិន​បាច់​ព្រួយ​ថា​អាច​នឹង​ខូច​ពេល​ធ្លាក់​ចូល​ទឹក​នោះ​ទេ។ បច្ចុប្បន្ន​នេះ​ស្មាតហ្វូន​កំពូល​ដែល​អាច​ធន់​នឹង​ទឹក​បាន​ល្អ​ជាង​គេ​រួម​មាន​ S8 និង LG G6 ដែល​មាន​កម្រិត​ការពារ IP68 ខ្លាំង​ជាង iPhone 7 មាន​ត្រឹម​ IP67 តែ​ប៉ុណ្ណោះ។

@ មាន​ Launcher ជំនាន់​ចុង​ក្រោយ​ដូច​ Google Pixel

និយាយ​ពី​ស្មាតហ្វូន​ Android Google Pixel គឺ​ខ្លាំង​ជាង​គេ ដោយ​សារ​មាន​ប្រព័ន្ធ​ប្រតិបត្តិ​ជំនាន់​ចុង​ក្រោយ​ដំឡើង​មក​ស្រាប់ ហើយ​ Launcher របស់​​វា​មាន​សភាព​ស្អាត ងាយ​ស្រួល​ប្រើ។

@ RAM ដូច OnePlus 5

RAM ទំហំ 8 GB លើ OnePlus 5 អាច​ជួយ​បង្កើន​ល្បឿន​ដល់​ការ​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​បាន​កាន់​តែ​ប្រសើរ​ជាង​មុន ព្រោះ​ថា​អាច​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​​លើ​ RAM ​បាន​ច្រើន។ ដូច​នេះ​ពេល​ចង់​បើក​កម្មវិធី​ណា​ឡើង​វិញ​មាន​សភាព​លឿន។

@ ឈីប​ដូច iPhone 7/7 Plus

ឈីប​ A10 ដែល​បំពាក់​លើ iPhone 7/7 Plus មាន​សមត្ថភាព​ខ្លាំង​មិន​ធម្មតា​ ដោយ​អាច​យក​ឈ្នះ​ឈីប​ Snapdragon 835 ជំនាន់​ចុង​ក្រោយ​បំផុត​របស់​ Qualcomm បាន។

@ សាក​ថ្ម​បាន​លឿន​ដូច OnePlus 5

មុខងារ​ Dash Charging ដែល​មាន​លើ OnePlus 5 មិន​ត្រឹម​តែ​អាច​សាក​បញ្ចូល​ថាមពល​បាន​លឿន​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​ជួយ​កុំ​ឲ្យ​ទូរសព្ទ​ឡើង​កម្ដៅ​ពេល​សាក​ថ្ម​ទៀត​ផង។

@ ថ្ម​ធំ​ដូច​ Zenfone 3 Max

ប្រសិន​បើ​ iPhone 7 ឬ Galaxy S8 មាន​ថាមពល​ថ្ម​ធំ​ដល់​ ៤១០០ mAh ដូចជា Zenfone 3 Max នោះ​នឹង​អាច​ប្រើ​បាន​យូរ​ដល់​ ២ ឬ ៣ ​ថ្ងៃ​ឯណោះ។

​​​​​​​​​​​​​​@ តម្លៃ​ដូច OnePlus 5

ចំណុច​សំខាន់​ចុង​ក្រោយ​គឺ​តម្លៃ​នេះ​ហើយ ប្រសិន​បើ​ស្មាតហ្វូន​កំពូល​ៗ​មាន​តម្លៃ​ធូរ​ថ្លៃ​ដូច​ជា OnePlus 5 ​​ច្បាស់​ជា​ល្អ​មិន​ខាន​ទេ។ OnePlus 5 មាន​សមត្ថភាព​ខ្លាំង​ប៉ុន្តែ​តម្លៃ​របស់​វា​មាន​ត្រឹម​ ៤៧០ ដុល្លារ ប៉ុណ្ណោះ (តម្លៃ​ទីផ្សារ​បរទេស)៕​​​

ប្រភព៖ Businessinsider   ប្រែ​សម្រួល៖ សុខហេង