ចូលរួមរំលែកទុក្ខ! តារាជើងចាស់ ឪពុករបស់តួឯកប្រុសរឿង​ ផ្កាយព្រឹក ទទួលមរណភាពហើយ

  • 2017-07-10 03:13:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឪពុក​របស់​តារា​ចម្រៀង​ និង​សម្ដែង​ លោក​ Noom Sornram​ បាន​ទទួល​មរណភាព​ហើយ​កាល​ពី​ថ្ងៃ​អាទិត្យ​ម្សិលមិញ​នេះ​ ហើយ​ដំណឹង​ដ៏​ក្រៀមក្រំ​នេះ​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​តារា​ប្រុស​រូប​នេះ​ទាំង​អស់​មាន​ការ​ក្ដុកក្ដួល​ណាស់។

ថ្លែង​លើ​គណនី​ Instagram តារា​ប្រុស​ដែល​ប្រជាជន​កម្ពុជា​តែង​ហៅ​ថា​ "នាយ​ ផា” បាន​ប្រកាស​ប្រាប់​ព័ត៌មាន​ថា​ ឪពុក​ជា​ទី​ស្រលាញ់​របស់​ខ្លួន​បាន​ទទួល​មរណភាព​ហើយ​ រីឯ​ពិធី​បុណ្យ​សព​នឹង​ប្រព្រឹត្ត​ទៅ​នៅ​ថ្ងៃ​ទី​ ១០​ ខែ​កក្កដា​នេះ​ នៅ​វត្ត​​ Saket។

លោក​ Chumphorn Thepphithak ដែល​ជា​ឪពុក​របស់​ Noom គឺ​ជា​សិល្បករ​ជើង​ចាស់​ម្នាក់​ដែល​មាន​ឈ្មោះ​បោះ​សំឡេង​មិន​ធម្មតា​ដែរ​កាល​ពី​សម័យ​មុន។ ពេល​នេះ​លោក​បាន​លាចាក​លោក​ហើយ​ ក្នុង​ជន្មាយុ​ ៧៨​ឆ្នាំ​ ដោយ​រោគាពាធ។ ការបាត់បង់​នេះ​ជា​ការ​បាត់បង់​ដ៏​ធំធេង​បំផុត​ នូវ​ធនធាន​មនុស្ស​ដ៏​មាន​ទេពកោសល្យ​ម្នាក់​ក្នុង​សង្គម​សិល្បៈ​ ក៏​ដូចជា​ប្រទេស​ថៃ​ទាំង​មូល៕

ចុចអាន៖

ប្រភព៖ Mthai   ប្រែ​សម្រួល៖ យី សុធារី

អត្ថបទពេញនិយម