ប្រយ័ត្ន! កុមារ​ជា​បងប្អូនចូល​ងូត​ទឹក​ក្នុង​បន្ទប់​ទឹកខ្លួនឯង បែរ​ជួប​គ្រោះ​ថ្នាក់​មិន​នឹក​ស្មាន

  • 2017-07-10 04:52:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

  • កុមារ​តូច​ៗ​២នាក់ ​ចូល​ងូត​ទឹក​ និង​បាន​ឈោង​ចាប់​ឡាបូ​ទឹក​ ស្រាប់​តែ​បែក​របួស​ធ្ងន់​ធ្ងរ
  • ឧបទ្ទវហេតុ​កើត​ឡើង​នៅ​ទីក្រុង​កូឡាឡាំពួរ
  • បន្ទាប់​ពី​វះកាត់​អស់​ជា​ច្រើន​ម៉ោង​ពី​ព្រឹក​ទល់​យប់​កុមារ​បាន​ធូរ​ច្រើន​ហើយ

កុមារ​តូចៗ​ជា​បងប្អូន​នឹង​គ្នា ២​នាក់ បាន​ជួប​ឧបទ្ទវហេតុ​បាក់​ឡាបូ​លាង​ដៃ ខ្ទាត​ត្រូវ​បន្ទាប់​ពី​​ចូល​ទៅ​ងូត​ទឹក​ក្នុង​បន្ទប់​ទឹក​ខ្លួន​ឯង​ ក្នុង​ប្រទេស​ម៉ាឡេស៊ី ​កាល​ពី​ពេល​ថ្មី​ៗ​នេះ។

កុមារា​ជា​បង​អាយុ ៦​ឆ្នាំ ឈ្មោះ Darwisy និង​ប្អូន​ប្រុស​​ឈ្មោះ Adam ​បាន​ចូល​ងូត​ទឹក​ក្នុង​បន្ទប់​ទឹក​ រួច​ស្រវា​ហក់​តោង​ឡាបូ​លាង​ដៃ ស្រាប់​តែ​ឡាបូ​​ប្រេះ​បែក​ខ្ទាត​មុត​ក្មេង​​ទាំង​ពីរ​​​នាក់​យ៉ាង​ធ្ងន់ធ្ងរ។

គ្រោះ​ថ្នាក់​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង ១១​ព្រឹក​ថ្ងៃ​ទី ៦ កក្កដា នៅ​សង្កាត់ Kementah ទីក្រុង​កូឡាឡាំពួរ។ បន្ទាប់​ពី​កើត​ហេតុ ​កុមារ​ទាំង​ពីរ​ត្រូវ​​គេ​ដឹង​ថា ​ពិត​ជា​បាន​ចូល​ងូត​ទឹក ហើយ​កូន​បង​គេ​បាន​តោង​ឡាបូ ជា​អកុសល​បំណែក​ឡាបូ​លាង​ដៃ​ បាន​ខ្ទាត​ត្រូវ​ចាក់​សាច់​កុមារ​ស្រស់​ៗ​តែ​ម្ដង។

ចំណែក​ម្ដាយ​របស់​ក្មេង​បាន​ឮ​សំឡេង​កូន​ខ្លួន​ស្រែក​យំ​ខ្លាំង​ចេញ​ពី​បន្ទប់​ទឹក​ បាន​រត់​ទៅ​មើល​​ក៏​ឃើញ​គ្រោះ​ថ្នាក់​បែប​នេះ​ទៅ។ ក្រោយ​ជួយ​សង្គ្រោះ​តាម​រយៈ​ការ​វះកាត់​ រហូត​ដល់​វេលា​ម៉ោង ១០​យប់​ ក្មេង​ទាំង​​ពីរ​បាន​ធូរស្រាល​ច្រើន​ហើយ។

នេះ​ជា​រឿង​រ៉ាវ​គួរ​ប្រុងប្រយ័ត្ន​​មួយ​​សម្រាប់​ឪពុក​ម្ដាយ​គ្រប់​រូប ដែល​តែងតែ​បណ្ដោយ​ឲ្យ​ក្មេងៗ​កំពុង​ពេញ​រពឹស​ចូល​ងូត​ទឹក​ក្នុង​បន្ទប់​ទឹក​ខ្លួន​ឯង ព្រោះ​​ពួក​គេ​នឹង​ធ្វើ​រឿង​​គួរ​ឲ្យ​ហួស​ចិត្ត ឬ​គ្រោះ​ថ្នាក់​ផ្សេង​ៗ​​បើ​អាណា​ព្យាបាល​មិន​បាន​ណែនាំ៕

ចុចអាន៖

ប្រភព៖ worldofbuzz   ប្រែ​សម្រួល៖ ឡេង ភារុណ

អត្ថបទពេញនិយម