ទិញ​ ​DSLR​ ​ថត​រូប​មិន​ឲ្យ​ងងឹត​ត្រូវ​ចេះ​ប្រើ​មុខងារ​នេះ

  • 2017-07-10 07:22:11
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សម្រាប់​ប្រិយមិត្ត​ដែល​ទើប​ទិញ​ ​ឬ​ផ្ដើម​រៀន​ប្រើប្រាស់​កាមេរ៉ា​ប្រភេទ​ ​DSLR​ ​គឺ​ចាំបាច់​បំផុត​ចំពោះ​ការ​ចេះ​កំណត់​មុខងារ​នានា​របស់​វា​ ​ជា​ពិសេស​ ​Metering mode​ ​និង​ ​Exposure Compensation​ ​ដែល​ប្រើ​សម្រាប់​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា។

Metering​ ​មាន​បែង​ចែក​ជា​ ​២​ ​ប្រភេទ​ ​៖

១) Incident Metering,​ ​សម្រាប់​បង្ហាញ​ពី​កម្រិត​ពន្លឺ​ដែល​ជះ​លើ​ ​Subject​ ​ដែល​ត្រូវ​ថត។

២) Reflective Metering,​ ​សម្រាប់​បង្ហាញ​កម្រិត​ពន្លឺ​ដែល​ជះ​ចេញ​ពី​ ​Subject​ ​(Background)​ ​ពេល​អ្នក​ថត​រូប។ ឧទាហរណ៍​ ​៖​ ​ពន្លឺ​ព្រះអាទិត្យ​ជះ​លើ​ផ្ទៃ​ទឹក​ជា​ដើម។

Metering Modes​ ​លើ​កាមេរ៉ា​មាន​ដូចជា​ ​៖

  • Spot metering

កាមេរ៉ា​នឹង​ចេញ​មុខងារ​​ ​Focus​ ​លើ​ ​Subject​ ​នានា​ឲ្យ​ច្បាស់​នៅ​កណ្ដាល​ប្រមាណ​ ​១​ ​ទៅ​ ​៥%​ ​នៃ​រូប​ភាព​ទាំង​ស្រុង។

  • Partial metering

Partial និងSpot metering mode ដំណើរការ​ស្រដៀង​គ្នា​ ​តែ​ខុស​ត្រង់​ ​Partial metering​ ​យក​ចំណុច​នៃ​ផ្ទៃ​រូបភាព​ធំ​ជាង​ប្រហែល ១០ ទៅ​ ១៥%។

  • Average metering

នឹង​ ​Focus​ ​យក​ផ្ទៃ​រូបភាព​​ទាំងមូល​ ​ហើយ​បែងចែក​កម្រិត​ពន្លឺ​ ​និង​ពណ៌​ដោយ​ស្វ័យប្រវត្តិ​ ​ប៉ុន្តែ​ការ​ចែក​នោះ​ពេល​ខ្លះ​គឺ​មិន​ច្បាស់លាស់​ទេ។

  • Center weighted average metering

មាន​ចំណុច​ ​Focus​ ​ប្រមាណ​ ​៦០​ ​ទៅ​ ​៨០%​ ​នៃ​ផ្ទាំង​រូបភាព ហើយ​ប្រសើរ​ជាង​ ​Average metering ជា​ពិសេស​ពេល​មនុស្ស​ថតរូប​មនុស្ស​ជា​ក្រុម។

  • Matrix metering

Matrix metering​ ​ឬ​ ​Pattern metering​ ​ជា​វិធី​សម្រាប់​វាស់​ប្រវែង​ពន្លឺ​ដើម្បី​បញ្ជាក់​ពី​ថាមពល​របស់​កាមេរ៉ា​ ​ហើយ​អាច​ចែក​កម្រិត​ពន្លឺ​ទៅ​រូបថត​បាន​យ៉ាង​ត្រឹម​ត្រូវ​តាម​រយៈ​ ​Algorithm​ ​ដែល​កំណត់​រួច​ជា​ស្រេច​ដោយ​ក្រុមហ៊ុន​ផលិត​កាមេរ៉ា។

Exposure Compensation

ជា​មុខងារ​មួយ​នៅ​លើ​កាមេរ៉ា​ដែល​អនុញ្ញាត​ឲ្យ​អ្នក​កំណត់​កម្រិត​ពន្លឺ​ចូល​កាមេរ៉ា​បាន​យ៉ាង​ត្រឹម​ត្រូវ​ហើយ​អ្នក​អាច​ស្វែងរក​ប៊ូតុង​ ​Exposure compensation​ ​លើ​កាមេរ៉ា​ជាមួយ​ ​icon “+/-”។ សញ្ញា​ ​+​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​កាន់​តែ​ភ្លឺ​ ​ហើយ​សញ្ញា​ ​-​ ​នឹង​ធ្វើ​ឲ្យ​រូបភាព​អ្នក​កាន់​តែ​ងងឹត។

ដោយ​លែក​ចំណុច​ទាំង​អស់​ខាង​លើ​នេះ​គ្រាន់​ជា​ផ្នែក​មួយ​នៃ​វិធី​ធ្វើ​ឲ្យ​ពន្លឺ​ចូល​កាមេរ៉ា​ប៉ុណ្ណោះ​ គឺ​នៅ​មាន​ការ​កំណត់​ជា​ច្រើន​ផ្សេង​ទៀត​ដូច​ជា​ការ​បើក​ ​Aperture​ ​ដើម្បី​ឲ្យ​ពន្លឺ​ចូល​តាម​ ​Lens​ ​និង​ការ​ដាក់​តម្លៃ​ ​ISO​ ​ចន្លោះ​ពី​ ​៥០​ ​ដល់​ ​៦ ៤០០​ ​ឬ​លើស​ពី​នេះ៕

ចុចអានបន្ត ៖

ប្រភព៖ Pixelpluck   ប្រែសម្រួល ​៖ ប៊ុន ធឿន

អត្ថបទថ្មី