ក្រៅពី សំបូរព្រៃគុក នៅមានតំបន់២០ទៀត ដែលដាក់ចូលសម្បត្តិ​បេតិកភណ្ឌ​ពិភពលោក

  • 2017-07-11 01:26:48
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បញ្ជី​បេតិកភណ្ឌ​ពិភពលោក​ (World Heritage) របស់​អង្គការ​យូណេស្កូ (UNESCO) បាន​រីក​រូត​លាស់​កាន់​តែ​ធំ​ឡើងៗ នៅ​ក្នុង​ខែ​នេះ បន្ទាប់​ពី​អង្គការ​ពិភពលោក បាន​បោះ​ឆ្នោត​ដើម្បី​បន្ថែម​តំបន់​ចំនួន ២១ ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក ដោយ​ក្នុង​នោះ​រួម​មាន​ទាំង ប្រាសាទ​សំបូរ​ព្រៃ​គុក​របស់​កម្ពុជា​ផង​ដែរ ក្នុង​អំឡុង​កិច្ចប្រជុំ​គណៈកម្មាធិការ​បេតិកភណ្ឌ​ពិភពលោក​ប្រចាំ​ឆ្នាំ លើក​ទី ៤១ នៅ​ក្នុង​ទីក្រុង Krakow ប្រទេស​ប៉ូឡូញ។

ការ​ដាក់​បន្ថែម​តំបន់​ទាំង ២១ ខាងលើ បាន​ធ្វើ​ឲ្យ​ចំនួន​សរុប​នៃ​តំបន់​បេតិកភណ្ឌ​ពិភពលោក​របស់​អង្គការ​យូណេស្កូ កើន​ឡើង​រហូត​ដល់​ទៅ ១ ០៧៣។

ខាង​ក្រោម​នេះ​គឺ​ជា​តំបន់​ទាំង ២១ ដែល​បាន​ដាក់​ចូល​ជា​សម្បត្តិ​បេតិកភណ្ឌ​ពិភពលោក​នៅ​ក្នុង​ខែ​នេះ៖

#១ តួកគី៖ ទីក្រុង Aphrodisias ដែល​ជា​តំបន់​បុរាណ​វិទ្យា និង​កន្លែង​យក​ថ្ម

#២ អេរីទ្រី (Eritrea)៖ ទីក្រុង​ទំនើប​និយម​នៃ​ទ្វីបអាហ្វ្រិក Asmara

#៣ រុស្ស៊ី៖ ព្រះវិហារ Assumption Cathedral and Monastery នៃ​តំបន់ Sviyazhsk

#៤ អាល្លឺម៉ង់៖ រូងភ្នំ និង​សិល្បៈ​នាយុគ​សម័យ Ice Age នៅ​ជួរ​ភ្នំ Swabian Jura

#៥ ប៉ាឡេស្ទីន៖ ទីក្រុង Hebron/Al-Khalil Old Town

#៦ អ៊ីរ៉ង់៖ ទីក្រុង​ប្រវត្តិសាស្រ្ត Yazd

#៧ ដាណឺម៉ាក៖ តំបន់​ដី​កសិកម្ម Kujataa Greenland

#៨ ចិន៖ កោះ Kulangsu

#៩ អង់ហ្គោឡា (Angola)៖ រដ្ឋធានី Mbanza Kongo នៃ​រដ្ឋ Kingdom of Kongo

#១០ ជប៉ុន៖ កោះ​ពិសិដ្ឋ Okinoshima

#១១ បារាំង៖ តំបន់​ប្រវត្តិសាស្ត្រ Taputapuātea

#១២ ប៉ូឡូញ៖ ទីក្រុង Tarnowskie

#១៣ កម្ពុជា៖ ប្រាសាទ​សំបូរ​ព្រៃ​គុក

#១៤ ចក្រភពអង់គ្លេស៖ តំបន់ និង​ឧទ្យានជាតិ Lake District

#១៥ ប្រេស៊ីល៖ តំបន់​បុរាណ Valongo Wharf

#១៦ ក្រូអាត-អ៊ីតាលី-ម៉ុងតេណេក្រូ៖ តំបន់ Venetian Works of Defense

#១៧ អាហ្វ្រិកខាងត្បូង៖ តំបន់ Khomani Cultural Landscape

#១៨ ម៉ុងហ្គោលី-ប្រទេស​រុស្ស៊ី៖ តំបន់ Landscapes of Dauria

#១៩ អាហ្សង់ទីន៖ ឧទ្យានជាតិ Los Alerces

#២០ ចិន៖ តំបន់​ខ្ពង់​រាប​ខ្ពស់ និង​ធំ​បំផុត​លើ​ពិភពលោក Qinghai Hoh Xil

#២១ ឥណ្ឌា៖ ទីក្រុង​ប្រវត្តិសាស្ត្រ Ahmedabad

ប្រភព៖ CNN   ប្រែ​សម្រួល៖ សេង ឡុង

អត្ថបទពេញនិយម