Nadal ជ្រុះ​ចេញ​ពី Wimbledon ក្រោយ​តស៊ូ​ជិត​៥​ម៉ោង

  • 2017-07-11 04:23:55
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ក្ដី​សង្ឃឹម​ក្នុង​ការ​ឈ្នះ​ពាន Wimbledon ​របស់​កីឡាករ​អេស្ប៉ាញ Rafael Nadal បាន​រលាយ​ក្លាយ​ជា​ផ្សែង បន្ទាប់​ប្រកួត​អស់​៥​សិត​ចាញ់​កីឡាករ Gilles Muller មក​ពី​ប្រទេស Luxembourg។

​ម្ចាស់​ពាន Grand Slam ១៥​សម័យ ខំ​ប្រឹង​វាយ​បក​យ៉ាង​ខ្លាំង បន្ទាប់​ពីដៃ​គូ​នាំ​មុខ​២​សិត​ដំបូង មុន​​ពេល Gilles វាយ​​ផ្ដាច់​យក​ជ័យជម្នះ​​ក្នុង​សិត​ចុងក្រោយ​ដោយ​លទ្ធផល ៦-៣ ៦-៤ ៣-៦ ៤-៦ និង​១៥-១៣ ក្នុង​រយៈពេល​៤​ម៉ោង​៤៧​នាទី។

តាម​រយៈ​លទ្ធផល Muller នឹង​ត្រូវ​ឡើង​ទៅ​វគ្គ​៨​នាក់​ចុងក្រោយ​ជួប​ជាមួយ​កីឡាករ​ក្រូអាត​ Marin Cilic។ នេះ​គឺ​ជា​​ឡើង​ទៅ​វគ្គ​ quarter-final ក្នុង Grand Slam ដំបូង​របស់​គេ​ចាប់​តាំង​ពី US Open ​ឆ្នាំ​២០០៨៕

ចុចអាន៖

ប្រភព៖ BBC   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ

អត្ថបទថ្មី