កីឡាករ​ ៧​រូប​​មាន​តម្លៃ​ផ្ទេរ​ថ្លៃ​ជាង​គេ​ក្នុង​​ប្រវត្តិសាស្ត្រ Premier League 

  • 2017-07-11 07:10:25
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាល​ពី​រយៈ​កាល​មុន​ក្រុម​ធំៗ​​នៅ ​Premier League ត្រូវ​គេ​ដឹង​ថា​​ មិន​សូវ​ហ៊ាន​ចំណាយ​លុយ​ច្រើន​កប់​ពពក​ដើម្បី​ទិញ​កីឡាករ​កំពូល​ៗ​​ដូច​ក្រុម​​ធំ​ៗនៅ La Liga នោះ​ទេ។ ប៉ុន្តែ​មួយ​រយៈ​ចុងក្រោយ​​​ក្រុម​មួយ​ចំនួន​នៅ​អង់គ្លេស​​បាន​ចំណាយ​ធនធាន​​យ៉ាង​មហាសាល​ ក្នុង​ការ​នាំ​យក​កីឡាករ​កំពូល​ពី​ជុំ​វិញ​ពិភពលោក ជា​ពិសេស​ក្រុម Manchester United និង Manchester City។

មើល​ទាំង​អស់​គ្នា​តើ​ក្លឹប​ណា​ខ្លះ​ចុះ​កុងត្រា​ទិញ​កីឡាករ​ថ្លៃ​ជាង​គេ​នៅ BPL?

៧. Alexandre Lacazette ពី Lyon ទៅ​ Arsenal ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​៤៦,៥​លាន​ផោន

៦. John Stones ពី Everton ទៅ Manchester City ​ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​​៤៧,៥​លាន​លោន

៥.Fernando Torres ពី Liverpool ទៅ Chelsea ឆ្នាំ ២០១១ ក្នុង​តម្លៃ​ខ្លួន​៥០​លាន​ផោន

៤.Kevin De Bruyne ពី Wolfsburg ទៅ Manchester City ឆ្នាំ​២០១៥ ក្នុង​តម្លៃ​ខ្លួន ៥៥​លាន​ផោន

៣.Angel Di Maria ពី​ Real Madrid ទៅ Manchester United ឆ្នាំ​២០១៤ ក្នុង​តម្លៃ​ខ្លួន​​៥៩,​៧​លាន​ផោន

២.Romelu Lukaku ពី Everton ទៅ Manchester United ឆ្នាំ​២០១៧ ក្នុង​តម្លៃ​ខ្លួន​៧៥​លាន​ផោន

១.Paul Pogba ពី Juventus ទៅ Manchester United ឆ្នាំ​២០១៦ ក្នុង​តម្លៃ​ខ្លួន​៨៩​លាន​លោន

ចុចអាន៖​

ប្រភព៖ 90min   ប្រែ​សម្រួល៖ ហេង សុធារិទ្ធិ